បង្កើតរូបសណ្ឋានអភិវឌ្ឍន៍លោតផ្លោះមួយសម្រាប់អង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស

(VOVWORLD) -នាព្រឹក ថ្ងៃទី៤ ខែមេសា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា វៀតណាម បានរៀបចំកិច្ចប្រជុំសមាជិករដ្ឋសភាធ្វើសកម្មភាពជំនាញការ ដើម្បីពិគ្រោះយោបល់អំពីខ្លឹមសារដែលដាក់ជូនរដ្ឋសភានៅសម័យកិច្ចប្រជុំទី៥ នៃរដ្ឋសភានីតិកាល XIV។
បង្កើតរូបសណ្ឋានអភិវឌ្ឍន៍លោតផ្លោះមួយសម្រាប់អង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស - ảnh 1បង្កើតគំរូអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់អង្គភាពរដ្ឋបាលពិសេស 

 ក្នុងកិច្ចប្រជុំនេះតំណាងទាំងឡាយបានឯកភាពលើការកំណត់អង្គភាពរដ្ឋបាល - សេដ្ឋកិច្ច ពិសេស ថា្នក់អាជ្ញាធរ នៅមូលដ្ឋានរួមមាន ក្រុមប្រឹក្សាប្រជាជន និង គណៈកម្មាធិការប្រជាជន ប៉ុន្តែការតែងតាំងអាជ្ញាធរមូលដ្ឋាន ត្រូវធានាសណ្ដាប់ធ្នាប់ ព្រមទាំង ភារកិច្ច មុខងារ និងសិទ្ធិមានការខុសគ្នាឲ្យបានសមស្របជាមួយអង្គភាព រដ្ឋបាល សេដ្ឋកិច្ច និង រដ្ឋធម្មនុញ្ញ។

ស្តីអំពីការជ្រើសតាំងក្រុមប្រឹក្សាប្រជាជន និង គណៈកម្មាធិការប្រជាជន ប្រធានគណៈ កម្មាធិការប្រជាជននៅតំបន់ ពិសេស ទាំងឡាយក៏គប្បីមានការកំណត់យ៉ាងជាក់ស្តែង និង មានការកំណត់ផ្សេងទៀតខុសពីបទបញ្ញត្តិនៃច្បាប់បោះឆ្នោតនាបច្ចុប្បន្ន។ ទន្ទឹមនេះក៏មានការ កំណត់យ៉ាងជាក់លាក់អំពីរបបគោលនយោបាយចំពោះកម្មាភិបាលរដ្ឋ បុគ្គលិកដែលធ្វើការនៅ ស្ថាប័នរដ្ឋ អង្គភាពកិច្ចការរដ្ឋនៅតំបន់ពិសេសនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ