បង្កើតរលកវិនិយោគរបស់អង្គភាពអាជីវកម្មជប៉ុនចូលមកវៀតណាម

(TTX) – នាថ្ងៃទី ២៤ កញ្ញា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម
វៀតណាម (VCCI) និងសភាពាណិជ្ជកម្មនិងឧបស្សាហកម្ម (JCCI) បានរៀបចំការ
សន្ទនារវាងសហគមន៍អង្គភាពអាជីវកម្មវៀតណាម-ជប៉ុនក្នុងឱកាសគណៈប្រតិភូ
អង្គភាពអាជីវកម្មជប៉ុនអញ្ជើញមកទស្សនកិច្ចនៅវៀតណាម។គោលដៅនៃដំណើរ
ទស្សនកិច្ចនេះគឺសំដៅជំរុញការពន្លឿនការិនិយោគរវាងប្រទេសទាំង ២។ ថ្លែងមតិ
ក្នុងពិធីបើកការសន្ទនា ប្រធាន VCCI បណ្ឌិត Vu Tien Loc បានសង្កត់ធ្ងន់ថា៖ ការសន្ទនានេះប្រមូលផ្តុំពិភាក្សារអំពីដំណោះស្រាយជាក់ស្តែងដើម្បីជំរុញកិច្ច
សហប្រតិបត្តិការនិងសង្ឃឹមថា៖ ការសន្ទនានេះនឹងបង្កើតរលកវិនិយោគរបស់
អង្គភាពអាជីវកម្មជប៉ុនចូលមកវៀតណាម នាពេលខាងមុខ។ ប្រធាន  JCCI
លោក Tadashi Okamra បានឲ្យដឹងថា៖ ភាគីទាំង ២ បានកំលាត់គោលដៅនាំ
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ៤០ ពាន់លានដុល្លាអាមេរិក នាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ