បង្កើតលក្ខខណ្ឌអំណោយផលជាងទៀតសម្រាប់ជនបរទេសឆ្លងដែន និងស្នាក់នៅវៀតណាម
(VOVWORLD) - សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការចេញ-ចូលរបស់ពលរដ្ឋវៀតណាម និងច្បាប់ស្តីពីការចេញ-ចូល ឆ្លងដែន ឆ្លងកាត់ ស្នាក់នៅរបស់ជនបរទេសនៅវៀតណាម ត្រូវបានរដ្ឋមន្ត្រីក្រសួងនគរបាលដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ នៅសាលប្រជុំ Dien Hong។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំ (រូបថត៖ quochoi.vn) |
ជាពិសេស ច្បាប់ស្តីពីការចូល ចេញ ឆ្លងកាត់ និងស្នាក់នៅរបស់ជនបរទេសនៅវៀតណាមត្រូវបានកែសម្រួលក្នុងទិសដៅ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនបរទេសក្នុងការចូល ចេញ និងស្នាក់នៅនៅវៀតណាម។
ជាក់ស្តែង រដ្ឋាភិបាលស្នើឱ្យបង្កើនរយៈពេលនៃ e-visas ពី ៣០ ថ្ងៃ ៣ ខែ ដែលមានសុពលភាពមួយដង ឬច្រើនដង។ វិសោធនកម្ម និងបំពេញបន្ថែមបទប្បញ្ញត្តិ ដើម្បីពង្រីកការចេញទិដ្ឋាការអេឡិចត្រូនិក ដល់ប្រជាពលរដ្ឋគ្រប់ប្រទេស និងដែនដី។
រដ្ឋាភិបាលក៏បានស្នើឱ្យធ្វើវិសោធនកម្ម និងបំពេញបន្ថែមដើម្បីបង្កើនរយៈពេលស្នាក់នៅបណ្តោះអាសន្នពី ១៥ ថ្ងៃទៅ ៤៥ ថ្ងៃសម្រាប់ពលរដ្ឋនៃប្រទេសដែលត្រូវបានវៀតណាមលើកលែងជាឯកតោភាគីពីទិដ្ឋាការ។ ថ្លែងមតិជាមួយសារព័ត៌មានអំពីវិសោធនកម្មទាំងនេះ លោក Nguyen Hai Dung សមាជិករដ្ឋសភា Nam Dinh បានឲ្យដឹងថា៖ “ប្រាក់ចំណូលរបស់យើងនឹងកាន់តែប្រសើរឡើងនៅពេលដែលយើងលើកទឹកចិត្តឱ្យជនបរទេសធ្វើដំណើរមកវៀតណាម ជាពិសេសទេសចរណ៍រយៈពេលវែង។ ដើម្បីជួយសម្រួលដល់បញ្ហានេះ ច្បាប់ស្តីពីការចូល ចេញ ការឆ្លងកាត់ និងការស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសវៀតណាម ត្រូវបានកែប្រែក្នុងទិសដៅនៃការចេញទិដ្ឋាការអេឡិចត្រូនិកដល់ប្រជាពលរដ្ឋទាំងអស់នៃប្រទេស និងដែនដី ជំនួសឲ្យការដែលផ្តល់ទិដ្ឋាការសម្រាប់ប្រទេស និងដែនដីមួយចំនួនប៉ុណ្ណោះ។ ចំណុចថ្មីបែបនេះមានសារៈសំខាន់ខ្លាំងណាស់ ហើយដែលនឹងលើកទឹកចិត្តដល់ពលរដ្ឋនៃប្រទេសផ្សេងៗមកវៀតណាមនាពេលខាងមុខ”។
តាមផែនការ គម្រោងវិសោធនកម្មច្បាប់នេះ នឹងត្រូវរដ្ឋសភាអនុម័តនៅសម័យប្រជុំនេះ ដើម្បីដោះស្រាយតម្រូវការចំាបាច់នៃជីវភាពប្រចាំថ្ងៃ៕