បង្កើតសមាគមបរិវត្តកម្មឌីជីថលវៀតណាម-ជប៉ុននៅប្រទេសជប៉ុន

(VOVWORLD) - នាថ្ងៃទី ៧ កក្កដា នៅទីក្រុងតូក្យូ សមាគមសហគ្រាសបច្ចេកវិទ្យា និងទូរគមនា គមន៍វៀតណាម (ICT) នៅជប៉ុនបានបង្កើតសមាគមន៍បរិវត្តកម្មឌីជីថលវៀតណាម - ជប៉ុន (VADX JAPAN)។

បង្កើតសមាគមបរិវត្តកម្មឌីជីថលវៀតណាម-ជប៉ុននៅប្រទេសជប៉ុន - ảnh 1សមាគមន៍បរិវត្តកម្មឌីជីថលវៀតណាម - ជប៉ុនត្រូវបានបង្កើតឡើងនៅថ្ងៃទី ៧ ខែកក្កដា។ រូបថត៖ VOV
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu បានសម្តែងក្តីសប្បាយរីករាយចំពោះការបង្កើតសមាគមន៍ ក៏ដូចជាការរីកចម្រើន ឥតឈប់ឈរនៃសហគ្រាសបច្ចេកវិទ្យាព័ត៌មានវៀតណាមនៅជប៉ុនផងដែរ។ តាម លោកឯកអគ្គរដ្ឋទូត ការបង្កើតសមាគមន៍បរិវត្តកម្មឌីជីថលវៀតណាម - ជប៉ុន គឺជា របត់ដ៏សំខាន់មួយ ជាវេទិកាតភ្ជាប់បណ្ដាសហគ្រាសដែលកំពុងប្រតិបត្តិការក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការ ចែករំលែកគំនិតផ្តួចផ្តើម និងដំណោះស្រាយបច្ចេកវិទ្យាដ៏ជឿនលឿនរវាង វៀតណាម និងជប៉ុន។
ក្នុងពិធីនេះ ក្រុមហ៊ុនសមាជិកចំនួន ១៩ នៃសមាគមន៍បរិវត្តកម្មឌីជីថលវៀត ណាម - ជប៉ុន ក៏បានបង្ហាញមុខ ហើយដាក់ចេញការសន្យាក្នុងវិស័យបច្ចេកវិទ្យា ឌីជីថល ជំរុញនវានុវត្តន៍ ផ្ទេរបច្ចេកវិទ្យា ស្រាវជ្រាវ អភិវឌ្ឍន៍ និងអនុវត្តន៍បច្ចេកវិទ្យា ឌីជីថលជឿនលឿនសម្រាប់សមាជិកនានាក្នុងសមាគមន៍។ សមាគមន៍ខិតខំសម្រេចបានគោលដៅចំណូលសរុបរបស់សហគ្រាសបច្ចេកវិទ្យាព័ត៌មានវៀតណាមនៅជប៉ុនឈានដល់ ១ ទ្រីលានយ៉េន (៧ពាន់លានដុល្លារអាមេរិក) ត្រឹមឆ្នាំ២០៣៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ