បង្កើតសមាគមមិត្តភាពជប៉ុន-វៀតណាមនៅតំបន់ Hokurikuរបស់ជប៉ុន
|
រូបថតៈ Nguyễn Tuyến/Vietnam+ |
(VOVworld)-នាថ្ងៃទី១៤តុលា នៅក្រុង Toyama របស់ជប៉ុនបានប្រព្រឹត្តទៅពិធី បង្ហាញមុខសមាគមមិត្តភាពជប៉ុន-វៀតណាម តំបន់ Hokuriku។ សមាគមត្រូវ បានបង្កើតក្នុងគោលដៅរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាព ជួបប្រាស្រ័យ និងសហប្រតិបត្តិការរវាងតំបន់ Hokurikuនិយាយដោយឡែកនិងជប៉ុននិយាយ
រួមជាមួយវៀតណាម តាមរយៈបណ្តាសកម្មភាពផ្លាស់ប្តូរវប្បធម៌ អប់រំនិងបណ្តុះ បណ្តាលប្រភពធនធានមនុស្ស។ ចូលរួមសមាគមមិត្តភាពនេះ ជាបណ្តាអង្គភាព
អាជីវកម្ម អ្នកនយោបាយ អ្នកប្រាជ្ញនិងប្រជាជនជប៉ុន ដែលភាគច្រើនជាអង្គភាព
អាជីវកម្មតំបន់ Hokuriku ដែលកំពុងមានការវិនិយោគនិងយកចិត្តទុកដាក់ការធ្វើ អាជីវកម្មនៅវៀតណាមផងដែរ៕