បង្កើតសមាគមសហគ្រិនវៀតណាម-កាណាដា

(VOVWORLD) - បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំនៃការពិភាក្សា និងការរៀបចំយ៉ាងល្អិតល្អន់ ក្រោមការដឹកនាំ និងរួមដំណើររបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver ប្រទេសកាណាដា សមាគមសហគ្រិនវៀតណាម-កាណាដា (VCB Association) បានរៀបចំមហាសន្និបាតបង្កើតសមាគមនៅថ្ងៃទី ១ ខែតុលា។
បង្កើតសមាគមសហគ្រិនវៀតណាម-កាណាដា - ảnh 1
អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver លោក Nguyen Quang Trung បានប្រគល់វិញ្ញាបនបត្រដល់សមាជិកឆ្នើម។ (រូបថត៖ Viet Tuan/កាណាដា)
បង្កើតសមាគមសហគ្រិនវៀតណាម-កាណាដា - ảnh 2
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nguyen Trong Thua ជូនកម្រងផ្កាអបអរសាទរមហាសន្និបាត។ (រូបថត៖ Viet Tuan/កាណាដា)

ថ្លែងមតិនៅមហាសន្និបាត អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nguyen Trong Thua បានសំដែងជំនឿជាក់ថា សមាគម VCB នឹងរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកាណាដា។ ក្រសួងមហាផ្ទៃនឹងពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ដើម្បីឲ្យសមាគម VCB អាចពង្រីកបណ្តាញសមាជិកភាពនៅវៀតណាម និងមានសកម្មភាពជាក់ស្តែងឲ្យបានច្រើនថែមទៀត។

លោក Dan On ប្រធានក្រុមហ៊ុន Dan D Pak និងជាប្រធានទីមួយនៃសមាគម សហគ្រិនVCB បានចែករំលែកពីរឿងរ៉ាវនៃការវិនិយោគដ៏ជោគជ័យរបស់លោកនៅស្រុកកំណើត-វៀតណាម ក្នុងសម័យកាលផ្លាស់ប្តូរថ្មី និងបានអំពាវនាវឱ្យសមាជិកទាំងអស់រួមគ្នាវិនិយោគ ធ្វើអាជីវកម្ម រួមដៃគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ