បង្កើតសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុប
|
លោក Hoang Dinh Thang ប្រធានសមាគមជនវៀតណាមនៅឆែកកាន់ ដំណែងជាប្រធានដើមដំបូងរបស់សម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុប |
(VOVworld)- មហាសន្និបាតលើកទី១នៃសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបបាន
ប្រព្រឹត្តទៅនៅរដ្ឋធានី Praha នៃសាធារណរដ្ឋឆែកនាថ្ងៃទី២៩តុលានោះបានគូស
សញ្ញាជាផ្លូវការនៃការចាប់បដិសន្ធិរបស់អង្គការឯកភាពបណ្តាសមាគមជនវៀត
ណាមនៅអឺរ៉ុប។ ចូលរួមក្នុងពិធី លោកស្រី Truong Thi Ngoc Anh អនុប្រធានគណៈ
កម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានវាយតម្លៃថា៖
“កាដែលសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបបានចាប់បដិសន្ធិនេះនឹងកាន់តែរឹត
បន្តឹងទំនាក់ទំនងរវាងបណ្តាសហគមន៍ជនវៀតណាមនៅតាមប្រទេសអឺរ៉ុបជាមួយ
គ្នា។ តាមរយៈអង្គការ នេះ ជនវៀតណាមនៅអឺរ៉ុបមានឱកាសចែករំលែកព័ត៌មាន
និងបង្ករលក្ខណៈងាយ ស្រួមដើម្បីអាណិកជនអាចជួយឧបត្ថម្ភគ្នាទៅវិញទៅមក។
ម្យ៉ាងវិញទៀត តាមរយៈ អង្គការនេះអាណិកជនវៀតណាមនឹងមានសកម្មភាពជាក់
ស្តែងជាច្រើនឆ្ពោះទៅស្រុក កំណើត មាតុប្រទេស”។
មហាសន្និបាតបានជ្រើសតាំងគណៈប្រតិបត្តិរួមមានសមាជិកចំនួន៣០នាក់
ដោយលោក Hoang Dinh Thang ប្រធានសមាគមជនវៀតណាមនៅឆែកកាន់
ដំណែងជាប្រធានដើមដំបូងរបស់សម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបផងដែរ៕