បង្កើនកិច្ចការពារបរិស្ថាននៅមណ្ឌលទេសចរណ៍ជាតិ

(VOVWORLD) - នាថ្ងៃទី២៨ កក្កដា នៅខេត្ត Ninh Binh ភាគខាងជើង វៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាក្រោមប្រធានបទ “ការពារបរិស្ថាននៅមណ្ឌល ទេសចរណ៍ជាតិ”។ 
បង្កើនកិច្ចការពារបរិស្ថាននៅមណ្ឌលទេសចរណ៍ជាតិ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖baocongthuong)

(VOVworld) - នាថ្ងៃទី២៨ កក្កដា នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាក្រោមប្រធានបទ “ការពារបរិស្ថាននៅមណ្ឌល ទេសចរណ៍ជាតិ”។ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ដល់ឆ្នាំ២០២០ ទស្សនៈ វិស័យដល់ឆ្នាំ២០៣០ បានកំណត់ថា វៀតណាមមានមណ្ឌលទេសចរណ៍ជាតិ ចំនួន៤៧កន្លែងក្នុងទូទាំងប្រទេស។ មណ្ឌលទេសចរណ៍ជាតិក្នុងប៉ុន្មានឆ្នាំកន្លង ទៅ បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនក្រៃលែង រួមចំណែក អភិវឌ្ឍន៍ផ្នែកទេសចរណ៍វៀតណាមនិងសេដ្ឋកិច្ចនៅតំបន់។ នៅសិក្ខាសាលានេះ បណ្ដាតំណាងចាត់ទុកថា ដើម្បីអភិវឌ្ឍន៍ផ្នែកទេសចរណ៍ដោយនិរន្តរភាពនៅ មណ្ឌលទេសចរណ៍ជាតិនោះ  ចាំបាច់ត្រូវអនុវត្តដំណោះស្រាយដោយព្រមៗគ្នា ដូចជា បន្តធ្វើសុក្រិតប្រព័ន្ធច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន បង្កើនសមត្ថភាពគ្រប់ គ្រងបរិស្ថានក្នុងមណ្ឌលទេសចរណ៍ ជំរុញខ្លាំងការងារឃ្លាំមើល ត្រួតពិនិត្យអំពី បរិស្ថាន ហើយអភិវឌ្ឍន៍វិជ្ជាជីវៈសំរាប់ប្រជាជន រួមចំណែកការពារនិងប្រើប្រាស់ ធនធានធម្មជាតិនិងបរិស្ថានដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ