បង្កើនកិច្ចសហការការងាររវាងរដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
(VOVWORLD) /  
|
សន្និសីទរវាងរដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម (VGP) |
Vovworld-នារសៀលថ្ងៃទី១៩កុម្ភៈនៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយក
រដ្ឋមន្ត្រីលោក Nguyen Tan Dung រួមជាមួយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានធ្វើអធិបតីសន្និសីទរវាងរដ្ឋាភិបាល
និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមសំដៅវាយតំលៃលទ្ធផល
សហការការងារឆ្នាំ២០១៣និងដាក់ចេញភារកិច្ចស្នូលក្នុងឆ្នាំ២០១៤។ នាយករដ្ឋ
មន្ត្រីលោក Nguyen Tan Dung បានស្នើរគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមម្ចាស់ការសកម្មសហការជាមួយរដ្ឋាភិបាលក្នុងការកសាងសុក្រិដ្ឋរបប
គោលនយោបាយច្បាប់កសាងនិតិរដ្ឋសង្គមនិយម។ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានសង្កត់ធ្ងន់ថា៖
“យើងសហការដើម្បីធ្វើល្អការងារឃ្លាំមើលបដិភាគ។ រដ្ឋាភិបាលត្រូវការប្រការ
នេះដើម្បីសកម្មភាពរបស់រដ្ឋាភិបាលនិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់កាន់តែល្អជាងត្រឹមត្រូវជាងនិងជិតស្និទ្ធជាមួយជីវភាពរស់នៅជាង៕”
-VOVWORLD