បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិពង្រឹងទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ

បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិពង្រឹងទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ - ảnh 1
បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ពង្រឹងទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ

(VOV)_ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧មិនា ឧត្តមសេនីយ៍ទោ Phan Van Giang អគ្គ
សេនាធិការ ​និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម​បានដឹក​នាំ​គណប្រតិ
ភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ
តាមសេចក្ដីអញ្ជើញរបស់ឧត្តមសេនីទោ Suvone Leuangbounmy អនុរដ្ឋមន្ត្រីក្រសួង
ការពារជាតិឡាវ។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី១៥មិនា នាយករដ្ឋមន្ត្រីឡាវ 
លោកThongloun Sisoulith មានជួបសន្ទនាជាមួយគណៈប្រតិភូ។ ​នៅទី​នេះ​ នាយក
រដ្ឋមន្ត្រីឡាវបានអះអាងថា៖ រដ្ឋាភិបាលឡាវ និងបុគ្គលនាយករដ្ឋមន្ត្រី ​នឹងបង្កគ្រប់
លក្ខណះ ដើម្បីកងទ័ពនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ប្រកបដោយ
ប្រសិទ្ធភាព លើគ្រប់វិស័យ។ រីឯ ​ឧត្តមសេនីយ៍ទោ Phan Van Giang​បានសង្កត់ធ្ងន់ថា៖ 
កងទ័ពប្រជាជនវៀតណាមនឹងបន្តសហប្រតិបត្តិការជិត​ស្និទ្ធ និងប្រសិទ្ធភាពជាមួយ
កងទ័ពប្រជាជនឡាវ រួមចំណែកជំរុញថែមទៀត ទំនាក់ទំនងពិសេសរវាងប្រជាជាតិ
ទាំងពីរ។នាថ្ងៃនេះដែរ គណៈប្រតិភូកងទ័ព​ប្រជាជនវៀតណាម ក៏មានជំនួបសន្ទនា
ជាមួយឧត្តមសេនីយ៍ទោ Chansamone Chanylath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ