បង្កើនកិច្ចសហប្រតិបត្តិការច្រក​របៀងសេដ្ឋកិច្ចរវាងបណ្តា​ខេត្តក្រុង​របស់វៀតណាមនិងចិន

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានធ្វើជាអធិបតីនៃសន្និសីទសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចរវាងខេត្តក្រុងចំនួន៥ គឺ Lao Cai ហាណូយ Hai Phong ខេត្ត Quang Ninh(វៀតណាម)និងខេត្ត Yunnan (ចិន) (ហៅកាត់ថា សន្និសីទសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចវៀតណាម - ចិន) ដោយប្រធានបទ “ពង្រីកទម្រង់នៃការចងសម្ព័ន្ធនិងកិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងនៅច្រករបៀងសេដ្ឋកិច្ចវៀតណាម-ចិន សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្ថានភាពថ្មី” ។

នេះគឺជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏ធំ របស់ទីក្រុងហាណូយ ក្នុងបរិបទដែលវៀតណាមនិងចិនបាននិងកំពុងអនុវត្តន៍យ៉ាងសកម្មនូវសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន បន្ទាប់ពីដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងឱកាសរំលឹកខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ (២០០៨-២០២៣)។

បង្កើនកិច្ចសហប្រតិបត្តិការច្រក​របៀងសេដ្ឋកិច្ចរវាងបណ្តា​ខេត្តក្រុង​របស់វៀតណាមនិងចិន - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ថ្លែងមតិនៅក្នុងសន្និសីទ។ 

ថ្លែងមតិនៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានសង្កត់ធ្ងន់ថា វៀតណាមបានកំណត់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងមូលដ្ឋាននានា ជាផ្នែកសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-ចិន។ ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរកំពុងមានឱកាសដ៏ធំធេងដើម្បីជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លានៅក្នុងច្រករបៀងសេដ្ឋកិច្ចនៃខេត្តក្រុងទាំង ៥ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីទាំងពីរធ្វើអាជីវកម្មជាអតិបរមា នូវសក្តានុពល ប្រៀបខ្លាំង និងបរិយាកាសសហប្រតិបត្តិការ។

“បណ្តាខេត្តក្រុងត្រូវមានការប្តេជ្ញាចិត្ត ម្ចាស់ការ និងច្នៃប្រឌិត ដើម្បីរួមចំណែកអនុវត្តកិច្ចព្រមព្រៀងនិងមនសិការរួមជាន់ខ្ពស់ឱ្យបានល្អ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីពង្រឹង និងពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។ ផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដើរទន្ទឹមនឹងការស្រាវជ្រាវនិងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើតក្របខ័ណ្ឌនិងគំរូសហប្រតិបត្តិការថ្មីស្របតាមសក្តានុពល ឧត្តមភាព លក្ខខណ្ឌ និងផ្តល់អាទិភាពលើការអភិវឌ្ឍមូលដ្ឋាននៃភាគីទាំងពីរ។ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគ្រប់គ្រងឱ្យបានល្អ និងប្រើប្រាស់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពនិងនិរន្តរភាពនៃប្រភពទឹក រួមចំណែកធានាសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ ធានាជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងកែលម្អជីវភាពរស់នៅសម្រាប់ប្រជាជននៃភាគីទាំងពីរ។ បន្តពង្រឹងឲ្យកាន់តែរឹងមាំនូវខ្សែព្រំដែនសន្តិភាព មិត្តភាព ជំរុញការបើកថ្មីនិងដំឡើងថ្នាក់ច្រកទ្វារព្រំដែនមួយចំនួនឲ្យសមស្របនឹងផែនការអភិវឌ្ឍន៍សម្រាប់ដំណាក់កាលនីមួយៗ បង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់ប្រជាជននៅតំបន់ព្រំដែនឲ្យមានស្ថិរភាពជីវភាពរស់នៅ និងបង្កើនការជួញដូរពាណិជ្ជកម្ម”។

បង្កើនកិច្ចសហប្រតិបត្តិការច្រក​របៀងសេដ្ឋកិច្ចរវាងបណ្តា​ខេត្តក្រុង​របស់វៀតណាមនិងចិន - ảnh 2ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo ។ 

រីឯភាគីចិនវិញ ឯកអគ្គរដ្ឋទូត Xiong Bo បានអះអាងថា ចិនបានត្រៀមខ្លួនជាស្រេចរួមជាមួយភាគីវៀតណាម បន្តធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ជំរុញទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរអភិវឌ្ឍន៍ដោយឥតឈប់ឈរ ឡើងដល់កម្ពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ