បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ខាងជំនឿសាសនានិងសុខាភិបាលឥណ្ឌា-វៀតណាម
(VOVWORLD) -នាថ្ងៃទី៦កក្កដា នៅក្នុងសន្និសីទជំរុញទេសចរណ៍ឥណ្ឌាទាក់ទាញទឹកចិត្ត លោកស្រី Smita Pant អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ បានអោយដឹងថា៖ បន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ឥណ្ឌានិងវៀតណាម
បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ខាងជំនឿសាសនានិងសុខាភិបាលឥណ្ឌា-វៀតណាម |
នាថ្ងៃទី៦កក្កដា នៅក្នុងសន្និសីទជំរុញទេសចរណ៍ឥណ្ឌាទាក់ទាញទឹកចិត្ត លោកស្រី Smita Pant អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ បានអោយដឹងថា៖ បន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ឥណ្ឌានិងវៀតណាម ក្នុងនោះជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទេសចរណ៍ជំនឿសាសនា និងសុខាភិបាល រវាងប្រទេសទាំងពីរ។ លោកស្រីក៏បានអោយដឹងថា៖ក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរណ៍ឥណ្ឌាចំនួន៨៥ពាន់នាក់បានមកទស្សនា វៀតណាម និងភ្ញៀវទេសចរណ៍វៀតណាមចមនួន២ម៉ឺននាក់ទៅទស្សនាឥណ្ឌា។ ដូច្នេះ ក្នុងសភាពការណ៍ដែលទមនាក់ទំនងទ្វេភាគីវៀតណាមនិងឥណ្ឌា កំពុងអភិវឌ្ឍន៍ខ្លាំងក្លា រដ្ឋាភិបាលឥណ្ឌានឹងបន្តអនុវត្តគំរោងការណ៍ឧទ្ទេសនាមអំពីទេសចរណ៍ជំនឿសាសនា ទេសចរណ៍សុខាភិបាល រវាងប្រទេសទាំងពីរ និងជួយឧបត្ថម្ភ Visa ទេសចរណ៍ឥណ្ឌាក្នុងរយៈពេលខ្លី សំរាប់ភ្ញៀវទេសចរវៀតណាមផងដែរ៕