បង្កើនកិច្ចសហប្រតិបតិ្តការនិងការជួបប្រាស្រ័យរវាងន័រវេសនិងប្រទេសអាស៊ាននានា

បង្កើនកិច្ចសហប្រតិបតិ្តការនិងការជួបប្រាស្រ័យរវាងន័រវេសនិងប្រទេសអាស៊ាននានា - ảnh 1
អភិបាលទីក្រុង Oslo លោកស្រី Marianne Borgen (នៅកណ្ដាល)និងឯកអគ្គរដ្ឋទូតអាស៊ាននានា (រូបថត៖ស្ថានទូតវៀតណាមប្រចាំនៅន័រវេស)

(VOVworld) - សំដៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការនិងការជួបប្រាស្រ័យរវាង
សមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)និងប្រទេសន័រវេសលើជាច្រើន
វិស័យ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវេសលោកស្រី Le Thi Tuyet Mai រួមជា
មួយសមភាគីឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីននិងថៃក្នុងគណៈកម្មាធិ ការអាស៊ាន
ប្រចាំនៅទីក្រុង Oslo បានជួបធ្វើការជាមួយលោកស្រី Tine Morch Smith ប្រធានអគ្គ
នាយកដ្ឋានតំបន់ចំណុះក្រសួងការបរទេសន័រវេស និងលោក ស្រី Marianne Borgen
 អភិបាលទីក្រុង Oslo។នៅទីនេះ លោកស្រី Tine Morch Smith បានអះអាងថា
ក្រោយពីក្លាយទៅជាដៃគូរបស់អាស៊ានកាលពីខែសីហា ឆ្នាំ២០១៥រួមជាមួយការ
បង្កើតគណៈកម្មាធិការសហប្រតិបតិ្តការរួមអាំស៊ាន-ន័រវេសកាលពីខែធ្នូឆ្នាំ២០១៥
មក ន័រវេសបានសហការយ៉ាងសកម្មជាមួយគណៈ លេខាធិការដ្ឋានអាស៊ាននិង
ប្រទេសអាស៊ាននានាអនុវត្តន៍សកម្មភាពជាក់ស្ដែងជាច្រើន។រីឯអភិបាលទីក្រុង
Oslo លោកស្រី Marianne Borgen បានសង្កត់ធ្ងន់ ថា នឹងត្រៀមជាស្រេចជំរុញកិច្ច
សហប្រតិបតិ្តការនិងការជួបប្រាស្រ័យរវាងរាជធានី Oslo ជាមួយប្រទេសអាស៊ាន
ទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ