បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរអន្តរជាតិដើម្បីអភិវឌ្ឍន៌វិស័យប្រេងឧស្ម័ន្ធ
|
ឧបនាយករដ្ឋមន្ត្រីលោក HoangTrung Hai ថ្លែងមតិក្នុងពីធី
|
(VOVworld)-នាថ្ងៃទី២៨វិច្ឆិកា នៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រីលោក Hoang
Trung Hai បានអញ្ជើញចូលរួមពិធីបើកសន្និសីទនិងតាំងពិព័ណ៌របស់ សមាគម
ប្រេងឧស្ម័ន្ធអាស៊ាន (ASCOPE)លើកទី១០ ដែលរៀបចំឡើងដោយ សម្ព័ន្ធក្រុមហ៊ុន
ប្រេងឧស្ម័ន្ធវៀតណាម (Petrovietnam)។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី
លោក Hoang Trung Hai សង្ឃឹមថា ព្រឹត្តការណ៌នេះនឹងជួយ បង្កើនកិច្ចសហប្រតិ
បត្តិការ ផ្លាស់ប្តូរបច្ចេកវិទ្យាទំនើប រួមសហការលើគ្រប់វិស័យ រវាងបណ្តាសម្ព័ន្ធក្រុម
ហ៊ុនប្រេងឧស្ម័ន្ធជាតិក្នុងក្រុមប្រឹក្សាប្រេងឧស្ម័ន្ធអាស៊ានក៏ដូចសម្ព័ន្ធក្រុមហ៊ុនអន្តរ
ជាតិនានា។
សន្និសីទនិងតាំងពីព័ណ៌របស់ក្រុមប្រឹក្សាប្រេងឧស្ម័ន្ធអាស៊ាន២០១៣បាន ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨វិច្ឆិកា ដល់ថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១៣៕