បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអឺរ៉ុបកណ្ដាល - ខាងកើត និងអាស៊ី - អឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ធនាគាររដ្ឋវៀតណាម សហការជាមួយធនាគារសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ (IBEC) បានរៀបចំឡើងវេទិកាធុរកិច្ចក្រោមប្រធានបទ“ បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងតំបន់ អឺរ៉ុបកណ្តាល - ខាងកើត និងអាស៊ី - អឺរ៉ុប "។
បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអឺរ៉ុបកណ្ដាល - ខាងកើត និងអាស៊ី - អឺរ៉ុប - ảnh 1 ទិដ្ឋភាពនៃវេទិកាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអឺរ៉ុបកណ្ដាល - ខាងកើត និងអាស៊ី - អឺរ៉ុប (រូបថត៖ VGP)

នៅឯវេទិកានេះ តំណាងទាំងឡាយបានវាយតម្លៃនិងវិភាគអំពីឱកាសនិងសក្តា     នុពលនៃការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល-ខាងកើត និងអាស៊ី - អឺរ៉ុប។ ព្រឹត្តិការណ៍នេះបានបើកឱកាសជាច្រើនសម្រាប់ IBEC ក្នុងការពង្រីកតួនាទីរបស់ខ្លួន ដោយចាត់ទុក ជាច្រកដ៏សំខាន់មួយក្នុងការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង វៀតណាមនិងប្រទេសជាសមាជិក IBEC និយាយដោយឡែក និងតំបន់អឺរ៉ុបកណ្តាល-ខាងកើត និងអាស៊ី-អឺរ៉ុបនិយាយរួមដោយឈរលើមូលដ្ឋាននៃការជំរុញនិងឆ្លៀតយកឧត្តមភាពជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលធ្លាប់បានចុះហត្ថលេខាជាមួយគ្នាផងដែរ។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះក៏បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្មរវាង IBEC និងដៃគូភាគី វៀតណាមដូចជាធនាគារ Viettibank  , Hateco Group , Agribank ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ