បង្កើនកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងកងកម្លាំង កងទ័ពជើងទឹកវៀតណាម និង ឥណ្ឌូណេស៊ី
(VOVWORLD) -នាល្ងាចថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកលោក Phan Van Giang អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូកម្មាភិបាលកងទ័ពជើងទឹកឥណ្ឌូនេស៊ី ដឹកនាំដោយ ឧត្តមនាវីឯក Ade Supandi មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ី។
បង្កើនកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ
រវាងកងកម្លាំង កងទ័ពជើងទឹកវៀតណាម និង ឥណ្ឌូណេស៊ី |
នាល្ងាចថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកលោក Phan Van Giang អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូកម្មាភិបាលកងទ័ពជើងទឹកឥណ្ឌូនេស៊ី ដឹកនាំដោយ ឧត្តមនាវីឯក Ade Supandi មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ី។ នៅទីនេះ លោក Phan Van Giang បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងឥណ្ឌូនេស៊ីនាពេលកន្លងទៅមានជំហានអភិវឌ្ឍន៍ល្អប្រសើរ ជាពិសេសនៅពេលដែលភាគីទាំងពីរចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងឆ្នាំ ២០១០ ។ តាមនោះ រួមចំណែកបង្កើនការយល់ដឹង និងការជឿទុកចិត្តរវាងភាគីទាំងពីរ ក៏ដូចជាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ី។ លោក Phan Van Giang បានអះអាងថា កងទ័ពប្រជាជនវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់កងកម្លាំងកងទ័ពជើងទឹកវៀតណាម- ឥណ្ឌូណេស៊ី បង្កើនកិច្ចសហប្រិបត្តិការស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕