បង្កើនកិច្ចសហប្រតិបត្តិការយុត្តិធម៌ដើម្បីការពារផលប្រយោជន៍វៀតណាមនៅម៉ូហ្សំប៉ិក

          (VOV)_ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពបង្កើនការធានាសន្តិសុខ សុវត្ថិភាពសំរាប់សហគមន៍ជនវៀតណាមនៅម៉ូហ្សំប៉ិក ក្នុងពេលស្ថានភាពជំលោះរវាង​កង
ទ័ពរដ្ឋាភិបាលនិងភាគីប្រឆាំងនៅទីនេះមានការកើនឡើងជាបន្តបន្ទាប់ នាថ្ងៃទី៣០មិនា ស្ថានទូតវៀតណាម ប្រចាំនៅម៉ូហ្សំប៉ិក បានជួបធ្វើការជាមួយអយ្យ​
ការម៉ូហ្សំប៉ិក ។ នៅក្នុងជំនួបធ្វើការជាមយយប្រធានអយ្យការម៉ូហ្សំប៉ិក លោកស្រី
 Beatriz Buchili ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូហ្សំប៉ិក Nguyen Van Trung
 បានស្នើអោយបណ្ដាស្ថាប័នម៉ូហ្សំប៉ិក មានវិធានការប្រសិទ្ធិភាពធានា​សន្តិសុខ 
សុវត្ថិភាពសំរាប់មនុស្សនិងទ្រព្យសម្បត្តិរបស់សម្ព័ន្ធក្រុមហ៊ុន Viettel ( Movitel)
 នៅខេត្តចំនួន១១របស់ម៉ូហ្សំប៉ិក និងក្រុមអ្នកជំនាញការកសិកម្មរបស់​វៀត​ណាម 
ដែលកំពុងអនុវត្តការងារនៅខេត្ត Zambezia ជាកន្លែងជិតនឹងតំបន់​ជំលោះ។

          រីឯ លោកស្រី Beatriz Buchiliបានអោយដឹងថា៖ ម៉ូហ្សំប៉ិកនឹងធ្វើអស់ពី​កម្លាំង​
កាយ​ចិត្ត​របស់​ខ្លួនដើម្បីធានាសុវត្ថិភាពសំរាប់វិនិយោគិនបរទេសនៅទី​នេះ​។​ទន្ទឹម
នឹង​នោះ អយ្យការនឹងស្នើអោយក្រសួងមហាផ្ទៃ ស្ថាប័នមានសមទ្ធកិច្ច​នានា​ ការ
ពារ​សហគម​ន៍​​ជន​វៀតណាម ក៏ដូចជាបណ្ដាសម្ភារះ និងទ្រព្យសម្បត្តិរបស់អង្គ
ភាព​អាជីវកម្មវៀតណាម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ