បង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ី

បង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ី - ảnh 1
បង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ី (truongtansang.net)

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី១៦​មេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបចរចារជាមួយ​ឧបនាយក
រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។ ភាគីទាំងពីរ
ឯកភាពលើវិធានការជាច្រើនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទាំង
អស់ ទន្ទឹមនឹងនោះផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់ដែលយកចិត្ត​ទុកដាក់ដូច
គ្នា។

        នៅការចរចារ រដ្ឋមន្ត្រីការបរទេសទាំងពីររូបបានឯកភាពវាយតំលៃថា ទំនាក់
ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាមសហព័ន្ធរុស្ស៊ីកំពុង​អភិវឌ្ឍន៍យ៉ាង
សកម្ម កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសុទ្ធតែបានជំរុញយ៉ាង​ខ្លាំងក្លា។ រដ្ឋមន្ត្រី
Lavrov និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh ក៏ឯកភាព
អនុវត្តសកម្មភាពរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់​ទំនង​ការទូតវៀតណាម-សហព័ន្ធរុស្ស៊ីក្នុងឆ្នាំ២០១៥ ចាត់ទុកនេះនឹងជារបត់​សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់
ទំនងមិត្តភាពជាប្រពៃណីវៀតណាម-សហព័ន្ធ​រុស្ស៊ី។

        បន្ទាប់ពីការចរចារ​ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិ​ការ​
រវាង​ក្រសួងការបរទេសទាំងពីរដំណាក់កាល២០១៥-២០១៦។

        នៅជំនួបជាមួយមជ្ឈដ្ឋានសារព័ត៌មាន ឆ្លើយសំនួរអំពីផែនការជាក់ស្ដែង​ត្រូវបាន
អនុវត្តក្នុងរយៈពេលខាងមុខសំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង
សហព័ន្ធរុស្ស៊ី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម​លោក Pham
Binh Minh បានឲ្យដឹងថា៖

        “ផែនការសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរគឺសំដៅលាត​ត្រដាង
រាល់កិច្ចព្រមព្រៀងដែលទទួលបានក្នុងបណ្ដាដំណើរទស្សនកិច្ចជាន់​ខ្ពស់របស់ថ្នាក់
ដឹកនាំនៃប្រទេសទាំងពីរ។ ជាក់ស្ដែងគឺ អំពីនយោបាយនឹង​អនុវត្ត​ដំណើរទស្សនកិច្ច
ជាន់ខ្ពស់ក្នុងឆ្នាំ២០១៤។ អំពីសេដ្ឋកិច្ចពាណីជ្ជកម្ម ដើម្បីជំរុញ​ពាណិជ្ជកម្ម​ភាគីទាំង
ពីរនឹងសកម្មដើម្បីចុះហត្ថលេខាលើ FTA សម័្ពន្ធភាព​គយ​ជា​ដើម។ ខ្ញុំនិងលោក
រដ្ឋមន្ត្រីបានមានវិធានការជាក់ស្ដែងដើម្បីអនុវត្តផែនការ​សហប្រតិបត្តិការនេះ។”

        រីឯរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov បានអះអាងថា​ទន្ទឹមនឹងសកម្មភាព​ជំរុញ
សេដ្ឋកិច្ចពាណិជ្ជកម្មជួបប្រាស្រ័យប្រជាជនក៏ដើរតួនាទីដ៏សំខាន់ដើម្បី​បង្កើនកិច្ច
សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ អំពីបញ្ហាដំបន់និងអន្តរជាតិ លោក Lavrov
បានឲ្យដឹងថា៖

        “រុស្ស៊ីនិងវៀតណាមមានទស្សនរួមក្នុងបញ្ហាដំបន់និងអន្តរជាតិជាច្រើន ពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងអង្គការសហប្រជាជាតិ។ រុស្ស៊ីគាំទ្រតួនាទី​សកម្មស្នូលរបស់វៀតណាមក្នុងអាស៊ានក៏ដូចជាតួនាទីរបស់អាស៊ានក្នុងការ​បង្កើតរចនាសម្ព័ន្ធដំបន់ថ្មី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ