|
ទិដ្ឋភាពនៃសន្និសីទសមាជិកសភា AIPA - EU (រូបថត៖Vietnamplus) |
(VOVworld) - នារសៀលថ្ងៃទី៩ កញ្ញា ក្នុងជំនួបសន្ទនាជាមួយសមាជិកសភានៃ
ប្រទេសជាសមាជិកសម្ព័ន្ធភាពអន្តរសភាសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍
(AIPA) នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ី សមាជិកសភានៃប្រទេសជាសមាជិក
រដ្ឋសភាអឺរ៉ុប (EP) បានសំដែងការត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភខាងបច្ចេក
ទេសចំពោះប្រទេសជាសមាជិក AIPA។ជំនួបសន្ទនានេះស្ថិតនៅក្នុងក្របខ័ណ្ឌ
មហាសន្និបាតលើកទី៣៦របស់ AIPA ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ
ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១២ កញ្ញា។ប្រទេសនានាជាសមាជិក EP ត្រៀមខ្លួនជាស្រេច
ជួយឧបត្ថម្ភ AIPA ក្នុងវិស័យដូចជាពង្រីកថែមទៀតនូវតួនាទីរបស់ រដ្ឋសភាក្នុង
បញ្ហាកសាងសហគមន៍អាស៊ាន ជាពិសេសគឺបទពិសោធន៍ក្នុង ការកសាងច្បាប់
បម្រើឲ្យការធ្វើសមាហរណកម្មរបស់ប្រទេសជាសមាជិក AIPA។
នារសៀលដដែល នៅក្នុងក្របខ័ណ្ឌ AIPA ៣៦ ក៏បានប្រព្រឹត្តទៅជំនួបសន្ទនា
រវាងប្រទេសជាសមាជិក AIPA ជាមួយប្រទេសជាអ្នកឃ្លាំមើលដូចជា អូស្ត្រាលី
ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ីជាដើម៕