បង្កើនកិច្ចសហប្រតិបត្តិការរវាង Da Nang ជាមួយ Hamburg

បង្កើនកិច្ចសហប្រតិបត្តិការរវាង Da Nang ជាមួយ Hamburg - ảnh 1
កំពង់ផែ Hamburg​ (dialyvacuocsong.wordpress.com)

        Vovworld-នាថ្ងៃទី២៨សីហាប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ភាគកណ្ដាលវៀតណាមលោក Van Huu Chien បានជួបធ្វើការ​ជាមួយ​ទេសភិបាល
ទី២ទីក្រុង Hamburg របស់អាល្លឺម៉ង់បណ្ឌិត Dorothee Stapelfelt នៅទីស្ដីការសាលា
ក្រុងទីក្រុង Hamburg​ សំដៅផ្លាស់ប្តូរអំពីសក្តានុភាព​សហប្រតិបត្តិ​ការ​ទ្វេភាគី។
លោក Van Huu Chien បានផ្លាស់ប្តូរជាមួយលោក​ស្រី Stapefelt អំពីស្ថានភាពអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរបស់​ Da Nang សក្តានុភាពសហប្រតិបត្តិការវិនិយោគជាមួយអង្គភាព
អាជីវកម្ម Hamburg។ ថ្នាក់​ដឹកនាំទាំងពីររូបរួមជាមួយអង្គភាពអាជីវកម្មនៃប្រទេសទាំង
ពីរបានចូលរួម​សិក្ខាសាលាពន្លឿនវិនិយោគរវាង Da Nang និង Hamburg ដោយស្ថានទូត​វៀតណាមប្រចាំនៅអាល្លឺម៉ង់រៀបចំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ