បង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរប

បង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរប - ảnh 1
បង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលវៀតណាមនិងឡាវ

(VOV)_នាថ្ងៃទី ១៦ មីនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋលោក Tran Dai Quang
បានទទួលជួបសន្ទនាជាមួយឧត្តមសេនីយ៍ទោលោក Somkeo Silavong លេខាមជ្ឈឹម
បក្ស និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ ក្នុងឱកាស​អញ្ជើញមកបំពេញ​ទស្សនកិច្ច​ជាផ្លូវ
ការ​នៅវៀត​ណាម​។ ពិភាក្សាអំពីទំនាក់​ទំនង ​រវាង​ប្រទេស​ទាំងពីរ ប្រធានរដ្ឋលោក
Tran Dai Quang មានគោលបំណង​ចងឲ្យកងកម្លាំងនគរបាល ​នៃប្រទេសទាំង​ពីបន្ត
កិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធនិងជាក់ស្ដែងថែមទៀត ដើម្បីធានាអោយរឹងមាំ
​សន្តិសុខ​ជាតិ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម​របស់វៀតណាម និងឡាវ​ក្នុង​គ្រប់​កា
លៈទេសៈ ។ ជាពិសេស នាឆ្នាំ ២០១៧ មានព្រឹត្តិការនយោបាយសំខាន់ៗជាច្រើន ដែល
​នឹងប្រព្រឹត្តិទៅនៅ​ប្រទេស​នីមួយៗ ដូចជារំលឹកខួបលើកទី ៥៥ ឆ្នាំ ការបង្កើត​ទំនាក់
​ទំនងការទូត វៀតណាម ឡាវ (៥/៩/១៩៦២ - ៥/៩/២០១៧) ៤០ ឆ្នាំ ទិវាចុះ​ហត្ថលេខា
លើសន្ធិសញ្ញា​មិត្តភាព និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ (១៨/៧/១៩៧៧ -
 ១៨/៧/២០១៧) ដូច្ចេះ កងកម្លាំងនគរបាល​ត្រូវតែ​បង្កើន​កិច្ច​សហការ អនុវត្ត​ល្អគោល
ការ​ណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបក្សរដ្ឋទាំងពីរ ធានាសន្តិសុខ សុវត្ថិភាពដាច់ខាត
ចំពោះបណ្ដាព្រឹត្តិការណ៍ ។ លោកប្រធាន​រដ្ឋបាន​សង្កត់ធ្ងន់ថា ក្នុងបរិយាកាសស្ថានភាព
ពិភពលោក និងតំបន់មានប​ម្រែ​បម្រួល​យ៉ាង​ឆាប់រស័ស​នោះ បក្សរដ្ឋ និងកងកម្លាំង
នគរបាល​ប្រជាជនវៀត​ណាម​ត្រូវ​កំណត់​សាមគ្គីភាព សហការគ្រប់ជ្រុងជ្រោយជាមួយ
ឡាវ ជាកត្តា​សែន​សំខាន់ ដើម្បី​ធានា​ការដឹក​នាំរបស់បក្សរដ្ឋទាំងពីរ អនុវត្តយ៉ាង​ជោគ
ជ័យ​កិច្ចការ​ផ្លាស់ប្ដូរថ្មី ដើម្បី​ជីវភាពសំបូរ និងសុភមង្គល របស់ប្រជាជន​នៃប្រទេស​ទាំង
ពីរ​វៀត​ណាម​ និងឡាវ ​។ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើថានា រយៈពេលខាង
មុខ ក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខឡាវ រក្សាការផ្លាស់ប្ដូរព័ត៌មាន បទ
ពិសោធន៍ការងារ ដោះស្រាយ​រាល់បញ្ហាកើតឡើង​ឲ្យបានទាន់​ពេលវេលាដែលពាក់ព័ន្ធ​
នឹង​សន្តិសុខ សណ្ដាប់ធ្នាប់របស់ប្រទេស​នីមួយៗ​។ ជាពិសេស ភាគីទាំងពីរត្រូវ​សហការ​ត
ស៊ូប្រឆាំង​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះសកម្មភាពបទល្មើសជួញដូរ ដឹក​ជញ្ជូន​ គ្រឿង
ញានខុស​ច្បាប់​ឆ្លង​ព្រំដែន បទល្មើសសេដ្ឋកិច្ច​។

ប្រតិកម្មទៅវិញ

ផ្សេងៗ