បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងដៃគូអូស្ត្រាលី

(VOVWORLD) - នាថ្ងៃទី ២៣ សីហា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen បានអញ្ជើញទទួលជួបលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។
បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងដៃគូអូស្ត្រាលី - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen បានអញ្ជើញទទួលជួបលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (រូបថត៖ VNA)

លោក Nguyen Van Nen មានក្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅវៀតណាមនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និង ៥ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៨ - ២០២៣); បើកឱកាសថ្មីៗជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សហគ្រាសជាមួយសហគ្រាស ព្រមទាំងប្រជាជន ជាមួយប្រជាជននៃប្រទេសទាំងពីរ។ យោងតាមលោក Nguyen Van Nen ទីក្រុងហូជីមិញ និងដៃគូអូស្ត្រាលីមានទំនាក់ទំនងសហប្រតិបត្តិការល្អក្នុងវិស័យវិនិយោគ អប់រំ និងសុខាភិបាល។ ទីក្រុងមានបំណងរួមជាមួយដៃគូអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដូចជា ការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ ការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ចំណែកឯលោកស្រី Penny Wong បានសង្កត់ធ្ងន់ថា អូស្ត្រាលីតែងតែចាត់ទុកទីក្រុងហូជីមិញជាកត្តាដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងវៀតណាម។ លោកស្រីជានិច្ចកាលមានបំណងចង់បន្តរួមជាមួយទីក្រុងហូជីមិញ ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការជិតស្និទ្ធលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ