បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ និង វៀងច័ន្ទ
(VOVWORLD) -ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅកម្ពុជានោះ នាថ្ងៃទី ២៦ មករា លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញទៅជួបសម្ដែងការគួរសមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានារយករដ្ឋមន្ត្រីស្ដីទីកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច សម្ដេច សខេង និងប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធាន CPP សម្ដេចសាយឈុំ។
បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ និង វៀងច័ន្ទ |
នៅក្នុងជំនួបទាំងនេះ លោក Nguyen Thien Nhan បានឲ្យដឹងថានាពេលខាងមុខ ទីក្រុងហូជីមិញ និង រាជធានីភ្នំពេញនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងនោះផ្ដោតសំខាន់លើវិស័យចំនួន ៤ គឺ៖ អប់រំ ទេសចរណ៍ កសិកម្ម និងពង្រីកប្រសិទ្ធភាពនៃសំណង់សហប្រតិបត្តិការមន្ទីរពេត្យ Cho Ray-ភ្នំពេញ។
មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរបស់ គណប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ នាថ្ងៃទី ២៦ មករានោះ លោក Nguyen Thien Nhan បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Star Tlecom (Unitel ) នៅទីក្រុង វៀងច័ន្ទ និងអញ្ជើញជាកស្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការរវាងមហាវិទ្យាល័យជាតិទីក្រុងហូជីមិញ និងមហាវិទ្យាល័យជាតិឡាវផងដែរ៕