បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ
|
លោក Dinh La Thang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋធានីវៀងច័ន្ទ ដែលដឹកនាំដោយលេខា និងជាអភិបាលក្រុងវៀងច័ន្ទ លោក Sinlavong Khoutphaythoune (sggp.org.vn) |
(VOV)_នាយប់ ថ្ងៃទី ២៧ មិនា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ លេខាគណៈ
កម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូរដ្ឋធានីវៀងច័ន្ទ ដែលដឹកនាំដោយលេខា និងជាអភិបាលក្រុងវៀងច័ន្ទ
លោក Sinlavong Khoutphaythoune។ នៅទីនេះ លោក Dinh La Thang បានអះអាងថា
ទំនាក់ទំនងសហប្រតិបត្តិការរវាង ទីក្រុងហូជីមិញ និងរដ្ឋធានីវៀងច័ន្ទជាគំរូមួយ
សម្រាប់មូលដ្ឋាននៃប្រទេសទាំងពីរដើម្បីរៀនសូត្រតាម ។ នាឆ្នាំ ២០១៧ ប្រទេសទាំង
ពីរនឹងរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូត ( ៥ កញ្ញា ១៩៦២ - ៥
កញ្ញា ២០១៧) និង ៤០ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ
វៀតណាម ឡាវ (១៨ កក្ដដា ១៩៧៧ - ១៨កក្ដដា ២០១៧) ។ រីឯខ្លួនវិញលោក Sinlavong Khoutphaythoune មានគោលបំណងថា ភាគីទាំងពីរនឹងពិភាក្សាអំពីបទពិសោធន៍លើ
វិស័យដូចជាប្រមួលពន្ធ និងកិច្ចការគយជាដើម ព្រមទាំងឲ្យដឹងទៀតថា ត្រូវមានដំណោះ
ស្រាយសំដៅអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ ឲ្យសម
ស្របនឹងសក្ដានុភាពរបស់ទីក្រុងទាំងពីរនាពេលខាងមុខនេះ៕