បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងសហភាពអឺរ៉ុប

(VOVWORLD) - នារសៀលថ្ងៃទី២៩ តុលា លោក Nguyen Thanh Phong ប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានជួបធ្វើការជាមួយគណៈប្រតិភូឯកអគ្គរដ្ឋទូតបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀត ណាម ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានក្រុម បេសកកម្ម EU ប្រចាំនៅវៀតណាម។
បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងសហភាពអឺរ៉ុប - ảnh 1គណៈប្រតិភូឯកអគ្គរដ្ឋទូតបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Giorgio Aliberti ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាម។ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការបង្កើនកិច្ចសហ ប្រតិបត្តិការទ្វេភាគីក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) បានចូលជាធរមានជាផ្លូវការ។ លោក Nguyen Thanh Phong បានឲ្យដឹងថា អាជ្ញាធរទីក្រុងហូជីមិញតែងតែត្រៀមខ្លួនជា ស្រេចស្វាគមន៍និងគាំទ្រចំពោះបណ្ដាសហគ្រាសអឺរ៉ុបដែលមានបំណងចង់វិនិយោគនៅទីក្រុង។ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញក៏បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតហូឡង់ ជំរុញកិច្ចសហប្រតិបត្តិ ការរវាងភាគីទាំងពីរលើវិស័យទឹកស្អាត ប្រឆាំងនឹងការជន់លិចលង់ អភិវឌ្ឍសេដ្ឋកិច្ចវិលជុំ និងកសិកម្មប្រកបដោយបច្ចេកវិទ្យាខ្ពស់។ ក្រៅ ពីនោះ លោក Nguyen Thanh Phong ក៏បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតឆែក និងអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំនៅទីក្រុងហូជីមិញ ធ្វើការណែនាំដល់សហ គ្រាសអឺរ៉ុបឲ្យចូលរួមវិនិយោគ កសាងនិងកែលម្អប្រព័ន្ធគមនាគមន៍សាធា រណៈ និងខ្សែរថភ្លើង Metro នៅទីក្រុងហូជីមិញផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានសង្កត់ធ្ងន់ ថា កិច្ចព្រមព្រៀង EVFTA ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីជំរុញទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគរវាងអឺរ៉ុបនិងវៀតណាមក៏ដូចជារវាងអឺរ៉ុបនិងទីក្រុង ហូជីមិញ។ ប្រទេសសមាជិក EU ទាំងអស់កំពុងទន្ទឹងរង់ចាំឲ្យវៀតណាម និងទីក្រុងហូជីមិញ បង្កើតឡើងបរិយាកាសវិនិយោគគួរឲ្យទាក់ទាញ ប្រកប ដោយប្រសិទ្ធភាព តម្លាភាពនិងល្អឥតខ្ចោះជាងមុន ដើម្បីឆ្លៀតយកឱកាស មាស ទាក់ទាញដើមទុនប្រកបដោយគុណភាពខ្ពស់ពីអឺរ៉ុប នាំមកនូវផល ប្រយោជន៍ដ៏យូរអង្វែងសម្រាប់ការអភិវឌ្ឍនៃទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ