|
លេខាគណៈកម្មធិការបក្សទីក្រុងហូជីមិញ ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាហុងគ្រី
លោក Kover Laszlo (ខាងឆ្វេង) |
(VOVworld) - នាព្រឹកថ្ងៃទី១៤ វិច្ឆិកា គណៈប្រតិភូរដ្ឋសភាហុងគ្រីដឹកនាំដោយលោក
ប្រធានរដ្ឋសភា Kover Laszlo បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ប្រកបដោយ
ជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្ដី អញ្ជើញរបស់
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung។មុននោះ នាយប់ថ្ងៃទី១៣
វិច្ឆិកា លោក Le Thanh Hai លេខាគណៈកម្មធិការបក្សទីក្រុង ហូជីមិញ បានទទួល
ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាហុងគ្រី។ថ្លែងមតិនៅទីនេះ
លោក Le Thanh Hai បានឲ្យដឹងថា ក្នុងរយៈពេល៧ខែដើមឆ្នាំ ២០១៥ តំលៃប្រាក់
ពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងហុងគ្រីទទួលបានជាង១៨ លានដុល្លាអាមេរិក។
លោក Le Thanh Hai មានគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរបន្តបង្កើន
កិច្ចសហប្រតិបតិ្តការលើវិស័យមានសក្ដានុភាពជាច្រើនដូចជា ទេសចរណ៍ ចរាចរ
ណ៍សាធារណៈ ផ្គត់ផ្គង់ទឹកស្អាតជាដើម។
“យើងខ្ញុំវាយតំលៃខ្ពស់ចំពោះសក្ដានុភាពនៃរដ្ឋធានី Budapest និយាយដោយឡែក
និងប្រទេសហុងគ្រីនិយាយរួម។ដោយឈរលើមូលដ្ឋានទំនាក់ទំនងមិត្តភាព
យើងខ្ញុំនឹងជំរុញខ្លាំងកម្មវិធីសហប្រតិបតិ្តការលើវិស័យជាច្រើន។មុនបង្អស់គឺ
យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មវិធីសហប្រតិបតិ្តការអំពីទឹកស្អាត”៕