បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ ជាមួយខេត្ត ក្រុងនានារបស់ឥណ្ឌា
(VOVWORLD) -លោក Nguyen Duc Chung បានអះអាងថា ទីក្រុងហាណូយតែងតែអំពាវនាវ និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ដែលក្នុងនោះមានវិនិយោគិនឥណ្ឌា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យកសាងទីក្រុងវៃឆ្លាត បច្ចេកវិទ្យាព័ត៌មាន អប់រំ បណ្តុះបណ្តាល ពាណិជ្ជកម្ម និងទេសចរណ៍។
ទិដ្ឋភាពនៃជំនួប (រូបថត៖ Hanoimoi) |
នាថ្ងៃទី ៣ ខែកញ្ញាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា លោក Pranay Verma ក្នុងឱកាសលោកទទួលបេសកម្មការទូតនៅវៀតណាម។
អញ្ញើញថ្លែងនៅទីនេះ លោក Nguyen Duc Chung បានអះអាងថា ទីក្រុងហាណូយតែងតែអំពាវនាវ និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ដែលក្នុងនោះមានវិនិយោគិនឥណ្ឌា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យកសាងទីក្រុងវៃឆ្លាត បច្ចេកវិទ្យាព័ត៌មាន អប់រំ បណ្តុះបណ្តាល ពាណិជ្ជកម្ម និងទេសចរណ៍។ លោកប្រធានគណៈកម្មាធិការទីក្រុងហាណូយមានបំណងថាលោក ឯកអគ្គរដ្ឋទូត Pranay Verna នឹងក្លាយជាស្ពានតភ្ជាប់ ដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងទីក្រុងញូដេលីនិងតំបន់នានារបស់ឥណ្ឌា។
ជាកិច្ចឆ្លើយតប លោក ឯកអគ្គរដ្ឋទូត Pranay Verna បានអះអាងថាឥណ្ឌាត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា និងខិតខំប្រឹងប្រែងស្វែងរកឱកាសតភ្ជាប់ សហប្រតិបត្តិការរវាងខេត្ត ក្រុងនានា ហើយចាត់ទុកថានេះគឺជាមុខព្រួញក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕