បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរវៀតណាម-ឆែក

បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរវៀតណាម-ឆែក - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភាឆែក Ales Radl


        VOV-នារសៀលថ្ងៃទី១១មិនាក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូ​គណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភាឆែកដឹកនាំដោយអនុប្រធាន Ales Radl ដែល​កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម អនុប្រធានរដ្ឋសភាវៀតណាម​
លោក​ស្រី Nguyen Thi Kim Ngan បានសម្ដែងក្តីសប្បាយរីករាយអំពីទំនាក់​ទំនង​សហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើររដ្ឋសភាសាធារណៈរដ្ឋ​ឆែក​និយាយរួមនិងគណៈកម្មាធិការសេដ្ឋកិច្ចរដ្ឋសភាឆែកនិយាយដោយឡែកបន្ត
ជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាមក្នុងការចែករំលែកបទ
ពិសោធន៍​កសាងនិងសុក្រិដ្ឋច្បាប់រួមចំណែកជាក់ស្ដែងទៅក្នុងការបង្កើនចំណង
មិត្តភាពរវាងប្រទេសទាំងពីរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ