បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងថៃ
|
បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងថៃ |
(VOV)_នារសៀលថ្ងៃទី១៦មិថុនា នៅក្នុងជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី ថៃ លោក Thanasak Patimaprakorn ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម អនុ
ប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល
និងប្រជាជនថៃ បានជួយឧបត្ថម្ភវៀតណាម នូវទឹកប្រាក់ចំនួន ១០ហ្មឺនដុល្លារអា
មេរិក ដើម្បីជំនះពុះពារលើផលវិបាកដោយភាពរាំងស្ងួត និងជាតិប្រៃជ្រាបចូលនៅ
បណ្ដាខេត្តនៅភាគខាងត្បូងវៀតណាម។ អនុប្រធានរដ្ឋសភា មានគោលបំណងថា៖
ប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងអនុវត្តយន្ត
ការ កិច្ចព្រមព្រៀងសហប្រតិបត្តិការនានាប្រកបដោយប្រសិទ្ធិភាព និងបង្កើនកិច្ច
សហប្រតិបត្តិការរវាងសមាជិកសភានៃប្រទេសទាំងពីរ។
រីឯ លោក Thanasak Patimaprakorn បានអោយដឹងថា៖ ក្នុងតួនាទីជាឧបនា
យករដ្ឋមន្ត្រី លោកនឹងបន្តខំប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិ
បត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕