បង្កើនកិច្ចសហប្រតិបតិ្តការរវាងវិទ្យុសម្លេងវៀតណាម (VOV) និងក្រសួងព័ត៌មានកម្ពុជា

(VOVWORLD) - នារសៀលថ្ងៃទី៨ ខែធ្នូ នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ រដ្ឋធានី ហាណូយ អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Vu Hai បានអញ្ជើញទទួល ជួបជាមួយគណៈប្រតិភូនៃក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយឯក ឧត្តម ខៀវ កញ្ញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ក្នុងឱកាសដែលឯក ឧត្តម រដ្ឋមន្រ្តីអម ដំណើរសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញមកបំពេញ ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែធ្នូ។ 
បង្កើនកិច្ចសហប្រតិបតិ្តការរវាងវិទ្យុសម្លេងវៀតណាម (VOV) និងក្រសួងព័ត៌មានកម្ពុជា - ảnh 1អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Vu Hai អញ្ជើញទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយឯក ឧត្តម ខៀវ កញ្ញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ភាគី ទាំងពីរបានផ្លាស់ប្ដូរមតិស្ដីពីវិធានការនានាសំដៅបង្កើនកិច្ចសហប្រតិបតិ្តការ នាពេលខាងមុខរវាងវិទ្យុសម្លេងវៀតណាមជាមួយក្រសួងព័ត៌មានកម្ពុជានិយាយ រួមក៏ដូចជាវិទ្យុសម្លេងនិងស្ថានីយ៍ទូរទស្សន៍តាមខេត្តរបស់កម្ពុជានិយាយដោយឡែក ផងដែរ។

        អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ឯក ឧត្តម ខៀវ កញ្ញារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កម្ពុជាបានអះអាងថា រាល់សមិទ្ធផលក្នុងវិស័យព័ត៌មានដែលកម្ពុជាទទួលបាន នាពេលសព្វថ្ងៃនេះគឺមានការរួមចំណែកដ៏ធំធេងរបស់វិទ្យុសម្លេងវៀតណាម។ ឯក ឧត្តម អញ្ជើញមានប្រសាសន៍ថា៖

        “ខ្ញុំអាចនិយាយបានថា ការរីកចម្រើនរបស់ព័ត៌មាននៃកម្ពុជា ជាពិសេសលើវិស័យវិទ្យុផ្សេងសម្លេងនោះ គឺ៨០%គឺជាការរួមចំណែករបស់វិទ្យុសម្លេងវៀតណាម។ នេះគឺជាការជួយមិត្តធំធេងណាស់។ ហើយជាពិសេសទៅទៀត គឺការជួយអោយមន្ត្រីរបស់យើងខ្ញុំនៅតាមខេត្តបានសហការរៀនសូត្រអំពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប រៀនអំពីការយកព័ត៌មានសម័យថ្មី ដែលជាប្រការសំខាន់ណាស់ ដែលអាចអោយនៅតាមខេត្តរបស់យើងខ្ញុំហ្នឹងអាចផ្សព្វផ្សាយព័ត៌មានបានល្អហើយបានបង្កការជឿទុកចិត្តរបស់ប្រជាជនបាន”។

        ឯក ឧត្តម ខៀវ កញ្ញារឹទ្ធបានជម្រាបថា ក្នុងជំនួបពិភាក្សាការងារនាពេលថ្មីៗ នេះជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នៅ រដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានស្នើអោយ ស្ថាប័នសារព័ត៌មាននានានៅវៀតណាម ក្នុងនោះមានវិទ្យុសម្លេងវៀតណាម សហការជាមួយភាគីកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតប្រាកដនិង ក្លែងក្លាយ ដែលប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ឯក ឧត្តម រដ្ឋមន្ត្រីក៏គោរពអញ្ជើញថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមដើម្បីអញ្ជើញចូល រួមជំនួបជាប្រចាំឆ្នាំរវាង សម្ដេច តេជោ ហ៊ុន សែនជាមួយអ្នកកាសែតកម្ពុជានាថ្ងៃ ទី១១ ខែមករា ឆ្នាំ២០១៩ ផងដែរ។

        ចំណែកឯ អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Vu Hai បានសង្កត់ ធ្ងន់ថា វិទ្យុសម្លេង វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការ ផ្សព្វផ្សាយព័ត៌មាននិងអត្ថបទសរសេរដែលឆ្លុះបញ្ចាំងនូវទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងវៀតណាមនិងកម្ពុជា។ លោកបានអោយដឹងថែមទៀតថា ក្នុងឋានៈ ជាវិទ្យុសម្លេងជាតិវៀតណាមដែលឈរលំដាប់ថ្នាក់ទី១ខាងផ្នែកវិទ្យុនោះ គឺ VOV នឹងបន្តសហការជាមួយក្រសួងព័ត៌មាននិងវិទ្យុសម្លេងនានារបស់កម្ពុជាក្នុងការ បណ្ដុះបណ្ដាលកម្មាភិបាល ផលិតកម្មវិធីផ្សព្វផ្សាយនិងបញ្ហាផ្សេងៗខាងបច្ចេក ទេសទៀតផង។

        អគ្គនាយករង VOV លោក Vu Hai ក៏បានសម្ដែងនូវគោលបំណងថា ឯក ឧត្តម ខៀវ កញ្ញារឹទ្ធ នឹងគាំទ្រកិច្ចសហប្រតិបតិ្តការរវាង VOV ជាមួយវិទ្យុសម្លេង ជាតិកម្ពុជា ក្នុងការផលិតកម្មវិធីផ្សាយសម្លេងនៅប្រទេសកម្ពុជា តាមរយៈភាសា ចំនួន៤៖ វៀតណាម ខ្មែរ អង់គ្លេសនិងបារាំង។ លោក Vu Hai បានអះអាងថា៖

        “ប្រការនោះនឹងជួយអោយព័ត៌មាននៃវិទ្យុសម្លេងវៀតណាមទៅដល់មិត្តអ្នក ស្ដាប់នៅប្រទេសកម្ពុជា។ ខ្លឹមសារនៃកម្មវិធីទាំងនេះគឺសំដៅពង្រឹងនិងពង្រីក ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជា”។

        ដោយគាំទ្រដល់គំនិតផ្ដើមរបស់វិទ្យុសម្លេងវៀតណាម ឯក ឧត្តម ខៀវ កញ្ញារឹទ្ធ បានអោយដឹងថា នេះជាការងារគួរអោយអបអរសាទរ ដោយសារតែនា បច្ចុប្បន្ន កម្មវិធីផ្សាយជាភាសា វៀតណាមរបស់វិទ្យុសម្លេងកម្ពុជាមានរយៈពេល តែ១៥នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ។

បង្កើនកិច្ចសហប្រតិបតិ្តការរវាងវិទ្យុសម្លេងវៀតណាម (VOV) និងក្រសួងព័ត៌មានកម្ពុជា - ảnh 2 គណៈ ប្រតិភូក្រសួងព័ត៌មានកម្ពុជា ទៅទស្សនាមជ្ឈមណ្ឌលតាមដានការផ្សព្វផ្សាយនៃវិទ្យុសម្លេងវៀតណាម

        បន្ទាប់ពីជំនួប គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជាបានទៅទស្សនាប៉ុស្តិ៍ ទូរទស្សន៍ឯកទេសខាងវប្បធម៌-ទេសចរណ៍របស់វិទ្យុសម្លេងវៀតណាមនិងប៉ុស្តិ៍ VOV ចរាចរណ៍ជាតិ។ មុននោះ គណៈ ប្រតិភូក្រសួងព័ត៌មានកម្ពុជា ក៏បានទៅ ទស្សនាមជ្ឈមណ្ឌលតាមដានការផ្សព្វផ្សាយនៃវិទ្យុសម្លេងវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ