បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសារព័ត៌មានវៀតណាមនិងបារាំង
(VOVWORLD) -នារសៀលថ្ងៃទី ១៣ ធ្នូ នៅទីក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ វៀតណាម លោក Betrand Lortholary។
បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសារព័ត៌មានវៀតណាមនិងបារាំង |
(VOVworld) – នារសៀលថ្ងៃទី ១៣ ធ្នូ នៅទីក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ វៀតណាម លោក Betrand Lortholary។ ថ្លែងមតិនៅពិធីជួបសន្ទនា អគ្គនាយកវិទ្យុសម្លេង វៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖
«នាប៉ុន្មានឆ្នាំកន្លងទៅ វិទ្យុសម្លេងវៀតណាមសហការជាមួយវិទ្យុសម្លេងជាតិបារាំង រួមជាមួយស្ថាប័នសារព័ត៌មានរបស់បារាំងដូចជាកម្មវិធីបង្រៀនភាសាបារាំងលើរលកវិទ្យុ សម្លេងវៀតណាម ឧទ្ទេសនាមអំពីតូរ្យតន្ត្រី អក្សរសាស្ដ្រសិល្បៈរបស់បារាំង។ ខ្ញុំមានគោល បំណងថា៖ ក្នុងអាណត្តិរបស់ខ្លួននៅវៀតណាម ឯកអគ្គរដ្ឋទូតបារាំងជាស្ពានតភ្ជាប់ដើម្បីបណ្ដាស្ថាប័នសារព័ត៌មាននៃប្រទេសទាំងពីរក្នុងនោះមានវិទ្យុសម្លេងវៀតណាមនិងវិទ្យុ សម្លេងជាតិបារាំងរឹតបង្តឹងទំនាក់ទំនងទ្វេភាគី។»
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Betrand Lortholary សម្តែង ក្តីសង្ឈឹមថា៖ ទំនាក់ទំនងទ្វេភាគីនឹងអភិវឌ្ឍន៍នាពេលខាងមុខ។ ក៏ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានរៀបចំផែនការផ្សព្វផ្សាយអំពីការរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង និងលើកទី ៥ នៃទិវាបង្កើតទំនាក់ទំនងដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរផងដែរ៕