|
បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការរណសិរ្សវៀតណាមនិងកម្ពុជា (http://www.baomoi.com/) |
(VOV)_នាថ្ងៃទី ៤ មិនា អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក
ស្រី Truong Thi Ngoc Anh បានអញ្ជើញទៅបំពេញទស្សនកិច្ចការងានៅកម្ពុជា ។នៅជំ
នួបសន្ទនាជាមួយអគ្គលេខាធិការស្ដីទីនៃក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ
កម្ពុជា លោក ញែមវ៉ាលី ភាគីទាំងពីរបានពិភាក្សា ស្ដីអំពីការវៀបចំសន្និសីទប្រធាន
រណសិរ្សនៃប្រទេសទាំង ៣ វៀតណាម ឡាវ កម្ពុជា ដែលនឹងគ្រោងប្រព្រឹត្តិទៅនៅទីក្រុង
ហាណូយនាខែកក្កដាខាងមុខ និងសន្និសីទកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព វៀត
ណាម កម្ពុជា ដែលនឹងគ្រោងប្រព្រឹត្តិទៅ នៅកម្ពុជានាខែកក្កដាឬសីហាខាងមុខដែរ។
ភាគីទាំងពីរបានឯកភាពវាយតម្លៃបន្ទាប់ពី 3 ឆ្នាំ អនុវត្តន៍កម្មវិធីសហប្រតិបត្តិការ
រវាងរណសិរ្សនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា ដែលបានចុះហត្ថលេខានាឆ្នាំ
២០១៣ និង អនុស្សារណៈស្ដីអំពីការកសាងខ្សែព្រំដែនសន្តិភាពមិត្តភាពវៀតណាម
កម្ពុជា រវាងមាតុប្រទេសទាំងពីរដែលបានចុះហត្ថលេខានាឆ្នាំ ២០១៤ ។ ភាគីទាំងពីរ
បានអះអាងថា ឆ្នាំ ២០១៧នេះ មានអត្ថន័យពិសេសសំខាន់គឺជាឆ្នាំ រំលឹកខួបលើកទី
៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត ។ ដូច្នេះ អង្គការរណសិរ្ស នៃប្រទេសទាំងពីរ
ប្ដេជ្ញាចិត្តនឹងអនុវត្តយ៉ាងល្អនូវសន្និសីទប្រធានរណសិរ្សនៃប្រទេសទាំង ៣ វៀតណាម
ឡាវ កម្ពុជា នៅទីក្រុងហាណូយ និងសន្និសីទកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព
វៀតណាម កម្ពុជានៅកម្ពុជា៕