បង្កើនកិច្ចសហប្រតិបត្តិការលើកគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ
(VOVWORLD) -នារសៀលថ្ងៃទី៦ មិនា នៅរដ្ឋធានីហាណូយ លោកស្រី Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម បានទទួលជួបប្រធានគណៈកម្មាធិការ ជនជាតិរបស់រដ្ឋសភាឡាវ លោកស្រី Buaphoune Likhaida ដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅវៀតណាម (ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៨)។
បង្កើនកិច្ចសហប្រតិបត្តិការលើកគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ |
ក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានស្នើឲ្យភាគីទាំងពីរបន្តសហការគ្នា យ៉ាងជិតស្និទ បង្កើនការជួបប្រាស្រ័យទាក់ទង និង ផ្លាស់ប្តូរបទពិសោធន៍ ទៅវិញទៅមក។ លោកស្រី Tong Thi Phong ក៏បានសង្កត់ធ្ងន់ថា រដ្ឋសភានៃ ប្រទេសទាំងពីរបានរួមគ្នារៀបចំព្រឹត្តិការណ៍ជាក់ស្តែងជាច្រើន ដោយទទួលបាននូវ ជោគជ័យដ៏ល្អប្រសើរ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីពិសេស និង សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ៕