បង្កើនកិច្ចសហប្រតិបតិ្តការវៀតណាម-ជប៉ុន

បង្កើនកិច្ចសហប្រតិបតិ្តការវៀតណាម-ជប៉ុន - ảnh 1
រដ្ឋមន្ត្រី​ Trần Đại Quang ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស​ជប៉ុន Fumio Kishida (Image:vietnamplus.vn)
(VOVworld) - គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគបាលវៀតណាម ដឹកនាំដោយ
នាយឧត្តមសេនីយ៍​ Trần Đại Quang រដ្ឋមន្ត្រីក្រសួងនគបាល បានទៅបំពេញ
ទស្សនកិច្ចនៅជប៉ុន ចាប់ពីថ្ងៃទី១៣ដល់ទី១៧ ឧសភា។នៅបណ្ដាជំនួបសន្ទនា
ជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Taro Aso រដ្ឋមន្ត្រីក្រសួងការបរទេសលោក Fumio Kishida និងមន្ត្រីជាន់ខ្ពស់មួយចំនួន ភាគីទាំង២បានសម្ដែងនូវក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនង
ដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំង២ និងមានគោលបំណងចង់ឲ្យទំនាក់ទំនង
វៀតណាម-ជប៉ុននឹងមានការបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងរយៈពេល
ខាងមុខ។ជាពិ​សេសក្នុងជំនួបសន្ទនាជាមួយប្រធានគណៈកម្មាធិការនគបាល
ជាតិជប៉ុន​ Keiji Furuya​ ភាគីទាំង២បាន​ឯកភាពថា នឹងអនុវត្តន៍បណ្ដាវិធានការ
ជាក់ស្ដែងសំដៅធ្វើឲ្យ ទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគបាល
វៀតណាម​និងគណៈកម្មាធិការនគបាលជាតិជប៉ុនកាន់តែស៊ីជំរៅថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ