បង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងវិស័យយុត្តិធម៍។

បង្កើនកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងវិស័យយុត្តិធម៍។ - ảnh 1
ប្រធានគណៈប្រតិភូមហាអយ្យការអមតុលាការប្រជាជនកំពូលវៀតណាមលោក Nguyen Hoa Binh បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ជប៉ុនលោក Tanigaki Sadakazu (xaluan.com)



        VOV-នាថ្ងៃទី៥សីហា ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចការងារនៅ
ជប៉ុនចាប់ពី​ថ្ងៃទី​៤ដល់ថ្ងៃទី៨សីហា​ គណៈប្រតិភូមហាអយ្យការអមតុលាការ
ប្រជាជនកំពូល​វៀតណាមដឹកនាំដោយលោកប្រធាន Nguyen Hoa Binh បានជួប
ធ្វើការជាមួយស្ថាប័ន​រដ្ឋអាជ្ញា​កំពូលជប៉ុន។​ នៅពិធីជួបធ្វើការនេះ ប្រធានស្ថាប័ន
រដ្ឋអាជ្ញាកំពូលជប៉ុនលោក Ozu Hiroshi បានឲ្យដឹងថា បណ្ដាស្ថាប័នយុត្តិធម៍របស់
ប្រទេសទាំងពីរបានមានកិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែងមានអត្ថន័យពីច្រើនឆ្នាំ
កន្លងមក។ ស្ថាប័នរដ្ឋអាជ្ញា​កំពូល​ជប៉ុនមានបំណងបានផ្លាស់ប្តូរព័ត៌មាន
បទពិសោធន៍សកម្មភាពជាមួយ​មហាអយ្យការអមតុលាការប្រជាជនកំពូលវៀត
ណាម។​ រីឯលោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាង
ស្ថាប័នទាំងពីរជាកត្តាសំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្រៅពីនោះកិច្ចសហប្រតិបត្តិការនេះ​កាន់តែមានអត្ថន័យជាងទៀតក្នុង
កាលៈទេសៈដែលប្រទេសទាំងពីររំលឹកខួបលើកទី៤០នៃទិវា​បង្កើតទំនាក់ទំនង
ការទូតវៀតណាម-ជប៉ុននិងប្រទេសទាំងពីរបានបង្កើតទំនាក់​ទំនងដៃគូ
យុទ្ធសាស្ត្រជាមួយគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ