បង្កើនកិច្ចសហប្រតិបត្តិការសំដៅដោះស្រាយបញ្ហាលើបណ្តាញសង្គម Facebook

(VOVWORLD) -នារសៀលថ្ងៃទី១១មករា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ វៀតណាម លោក Truong Minh Tuan បានអញ្ជើញទទួលជួបជាមួយលោក Damian Yeo នាយកទទួលបន្ទុកគោលនយោ បាយនិងក្រុមច្បាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ Facebook រួមទាំងលោកស្រី Helena Lersch គ្រប់គ្រងគោលនយោបាយសាធារណ នៃសេវាចែករំលែករូបថត Instagram របស់ Facebook តំបន់អាស៊ី-ប៉ាស៊ីហ្វិក និង លោក James Quisumbinh នាយកច្បាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។


នៅក្នុងជំនួបនេះ លោក Truong Minh Tuan បានទទួលស្គាល់ ចំពោះកិច្ចសហ ប្រតិបត្តិការដំបូងរបស់ Facebook នាពេលកន្លងទៅសម្រាប់រាល់បញ្ហាដែលរដ្ឋាភិបាល វៀតណាមមានការព្រួយបារម្ភ។ ជាពិសេស ភាគីទាំងពីរបានសហការ អនុវត្តនូវ សំណើរមួយចំនួនរបស់ក្រសួងព័ត៌ មាននិងផ្សព្វផ្សាយ ក្នុងការរាំងស្កាត់និងដោះចេញ  ព័ត៌មានរំលោភច្បាប់វៀតណាមលើបញ្តាញ Facebook។

        រីឯខ្លូនវិញនាយកទទួលបន្ទុកគោលនយោបាយនិងក្រុមច្បាប់តំបន់អាស៊ី-ប៉ាស៊ី ហ្វិក លោក Damian Yeo បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នមាន សមត្ថភាពរបស់វៀតណាម កសាងលំហរអ៊ិនធឺណែតដោយតម្លាភាព ប្រមូលផ្តុំដោះ ស្រាយនូវព័ត៌មានអាក្រក់លើវិសាលភាព សកលលោក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ