បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងអាមេរិក
(VOVWORLD) - ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានស្វាគមន៍ចំពោះសហគ្រាសអាមេរិកក្នុងការពង្រីកការវិនិយោគ ជំរុញ ខ្លាំងការស្រាវជ្រាវ-អភិវឌ្ឍន៍ និងការច្នៃប្រឌិត រួមចំណែកយ៉ាងសំខាន់ដើម្បីនាំ វៀតណាមក្លាយ ទៅជាមជ្ឈមណ្ឌលមួយនៅក្នុងខ្សែសង្វាក់តម្លៃតំបន់និងសកល។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh (នៅកណ្ដាល) ដឹកនាំ
ជំនួបធ្វើការ។ (រូបថត៖ VOV) |
នាថ្ងៃទី ១០ ខែមីនា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានទទួលជួបនិងធ្វើការជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក - អាស៊ាន (USABC) រួមមានតំណាងនៃសម្ព័ន្ធក្រុមហ៊ុន សហគ្រាសជួរមុខ របស់អាមេរិកចំនួន ២៨។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ អនុសាសន៍ និងសំណើស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគអាជីវកម្មរវាងប្រទេស ទាំងពីរ ជាពិសេសលើវិស័យដែលសហគ្រាសអាមេរិកយកចិត្តទុកដាក់ដូចជា សុខា ភិបាល ថាមពលបៃតង ថាមពលកកើតឡើងវិញ សេវាហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ល។ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានស្វាគមន៍ចំពោះសហគ្រាសអាមេរិកក្នុងការពង្រីកការវិនិយោគ ជំរុញ ខ្លាំងការស្រាវជ្រាវ-អភិវឌ្ឍន៍ និងការច្នៃប្រឌិត រួមចំណែកយ៉ាងសំខាន់ដើម្បីនាំ វៀតណាមក្លាយ ទៅជាមជ្ឈមណ្ឌលមួយនៅក្នុងខ្សែសង្វាក់តម្លៃតំបន់និងសកល។
ភាគី USABC បានបញ្ជាក់ពីការសន្យាថា នឹងបន្តរួមដំណើរ ហើយសម្រប សម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ជំរុញយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូ លើគ្រប់ជ្រុងជ្រោយនិយាយរួម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ រវាងសហរដ្ឋអាមេរិក និងវៀតណាមនិយាយដោយឡែក ឲ្យបានរីកចម្រើនកាន់តែ ទូលំទូលាយ មានប្រសិទ្ធភាព ជាក់ស្តែង ស្របតាមបំណងប្រាថ្នា និងផលប្រយោជន៍ របស់ភាគីទាំងពីរ៕