បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងអាស៊ាននិងចិន
(VOVworld) - ក្រោយពីចូលរួមពិព័រណ៍អន្តរជាតិចិន-អាស៊ានលើកទី១១ (CAEXPO
២០១៤) និងសន្និសីទជាន់ខ្ពស់អំពីការធ្វើអាជីវកម្មនិងវិនិយោគចិន-អាស៊ានលើក
ទី១១ (CABIS ២០១៤) ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀត
ណាមលោក Pham Binh Minh បានមានជំនួបប្រាស្រ័យជាមួយអ្នកយកព័ត៏មាន។
តាមលោក Pham Binh Minh ថា CAEXPO និង CABIS គឺជារបត់ចំនួន២ដ៏លេចធ្លោ
និងជាក់ស្ដែងនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន និងជាស្ពាន
តភ្ជាប់ ជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគរវាងសហគមន៍អង្គភាព
អាជីវកម្មនៃភាគីទាំង២។
|
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ថ្លែងមតិនៅពិធីបើក CAEXPO ២០១៤ (រូបថត៖TTXVN) |
លោក Pham Binh Minh បានឲ្យដឹងថា វៀតណាមជានិច្ចកាលជាប្រទេសដែល
មានបរិមាណអង្គភាពអាជីវកម្មចូលរួម CAEXPO ច្រើនបំផុត ក្នុងចំណោមប្រទេស
អាស៊ាននានា។លោក Pham Binh Minh បានចាត់ទុកថា ពិព័រណ៍នេះ មិនត្រឹមតែជា
ឱកាសសំរាប់បណ្ដាអង្គភាពអាជីវកម្មវៀតណាមជំរុញការផ្សព្វផ្សាយនិងជ្រៀត
ចូលទីផ្សារធំៗនៅតំបន់ទិសនីរតីចិនប៉ុណ្ណោះទេ ថែមទាំងគឺសំដៅតភ្ជាប់ជាមួយ
អង្គភាពអជីវកម្ម ដៃគូនានាក្នុងតំបន់អាស៊ាននិងអាស៊ីខាងកើត និង ផ្សព្វផ្សាយ
រូបភាពប្រទេសជាតិផងដែរ៕