បង្កើនកិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីការគ្រប់គ្រងធនធានទឹក
(VOVWORLD) - នៅកិច្ចប្រជុំ នេះ តំណាងនៃបណ្ដាអង្គភាពបានលើកសំណើស្ដីពីផែនការអនុវត្តភារកិច្ចឆ្នាំ ២០២០ ក្នុងនោះបន្តបង្កើនមូលដ្ឋានទិន្នន័យរបស់គណៈកម្មការទន្លេមេគង្គ វៀតណាម។
អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានលោក Le Cong Thanh |
នារសៀលថ្ងៃទី២៤ ខែធ្នូ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកិច្ច ប្រជុំបូកសរុបការងារឆ្នាំ២០១៩និងផែនការសកម្មភាពឆ្នាំ២០២០របស់ ការិយាល័យប្រចាំការនៃគណៈកម្មការទន្លេមេគង្គវៀតណាម។ នៅកិច្ចប្រជុំ នេះ តំណាងនៃបណ្ដាអង្គភាពបានលើកសំណើស្ដីពីផែនការអនុវត្តភារកិច្ចឆ្នាំ ២០២០ ក្នុងនោះបន្តបង្កើនមូលដ្ឋានទិន្នន័យរបស់គណៈកម្មការទន្លេមេគង្គ វៀតណាម។ អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានលោក Le Cong Thanh បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០ ការិយាល័យត្រូវការបន្តជំរុញកិច្ចសហប្រតិ បតិ្តការក្នុងគណៈកម្មការទន្លេមេគង្គអន្តរជាតិ ព្រមទាំងចែករំលែកបទ ពិសោធន៍ជាមួយគណៈកម្មការទន្លេអន្តរជាតិផ្សេងៗទៀតអំពីការងារគ្រប់គ្រង ធនធានទឹកផងដែរ៕