បង្កើនកិច្ចសហប្រតិបត្តិការអំពីស្បៀងអាហារក្នុងលក្ខខ័ណ្ឌនៃស្ថានភាពធម្មតាថ្មី

(VOVWORLD) -  ពោលគឺ ក្នុងឆ្នាំកន្លងមកនេះ វៀតណាមបានរក្សាការនាំចេញផលិតផលកសិកម្មរបស់ខ្លួន ជាង ៤១ ពាន់លានដុល្លារ ហើយក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ទំហំនៃការនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្រេចបានជាង ២៤,៣ ពាន់លានដុល្លារ រួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀងពិភពលោក។

បង្កើនកិច្ចសហប្រតិបត្តិការអំពីស្បៀងអាហារក្នុងលក្ខខ័ណ្ឌនៃស្ថានភាពធម្មតាថ្មី - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh ថ្លែងនៅក្នុងកិច្ចសន្ទនាថ្នាក់ជាតិលើកទី ២ ស្តីពីប្រព័ន្ធស្បៀងអាហារ - អាហាររបស់វៀតណាម (រូបថត VGP/Hai Minh)

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនាថ្នាក់ជាតិលើកទី ២ ស្តីពី ប្រព័ន្ធស្បៀង-អាហាររបស់វៀតណាម ដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទរួមសហការជាមួយតំណាងក្រសួង អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមនិងដៃគូអន្តរជាតិផ្សេងទៀត រៀបចំឡើងនាព្រឹកថ្ងៃទី ១៦ ខែកក្កដា  នៅទីក្រុងហាណូយឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានបញ្ជាក់ថា ទោះបីរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិក៏ដោយ ប៉ុន្តែវិស័យកសិកម្មរបស់វៀតណាមក្នុងឆ្នាំកន្លងមកនៅតែរក្សាបានកំណើន ២,៦៨%។ ពោលគឺ ក្នុងឆ្នាំកន្លងមកនេះ វៀតណាមបានរក្សាការនាំចេញផលិតផលកសិកម្មរបស់ខ្លួន ជាង ៤១ ពាន់លានដុល្លារ ហើយក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ទំហំនៃការនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្រេចបានជាង ២៤,៣ ពាន់លានដុល្លារ រួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀងពិភពលោក។

ដោយសង្កត់ធ្ងន់ទៅលើផលប៉ះពាល់អវិជ្ជមានដោយសារជំងឺកូវីដ-១៩ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការរៀបចំកិច្ចប្រជុំកំពូលមួយស្តីពីប្រព័ន្ធស្បៀង-អាហារនៅឆ្នាំ ២០២១ សំដៅកំណត់ទិសដៅនិងធ្វើសកម្មភាពរួមគ្នាដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅ ឆ្នាំ ២០៣០។

“រដ្ឋាភិបាលវៀតណាមបានយល់ដឹងយ៉ាងជ្រាលជ្រៅអំពីតម្រូវការនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធ ទាំងទ្វេភាគីនិងពហុភាគី នៅក្នុងប្រព័ន្ធស្បៀងអាហារ ដើម្បីបង្កើតនូវការផ្លាស់ប្តូរថ្មីដល់ប្រព័ន្ធទាំងមូល។ ការងារនេះ នឹងជួយកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅតំបន់ជនបទ តំបន់ជនជាតិភាគតិចនិងក្រុមងាយរងគ្រោះ ជាពិសេសស្ត្រីនិងកុមារ។ នេះក៏ជាឱកាសសម្រាប់តភ្ជាប់និងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃនៃផលិតផលកសិកម្មមុខព្រួញរបស់វៀតណាមក្នុងទិសដៅតម្លាភាព គណនេយ្យភាពនិងចីរភាព”។ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh។

ដោយកោតសរសើរចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសន្តិសុខស្បៀងនិងការអភិវឌ្ឍកសិកម្ម លោកស្រី Carolyn Turk នាយិការធនាគារពិភពលោកប្រចាំនៅវៀតណាមបានសន្យា បន្តគាំទ្រដល់រដ្ឋាភិបាលវៀតណាមក្នុងការប្រឈមមុខនិងបញ្ហាប្រឈម ក៏ដូចជាការចូលរួមក្នុងយន្តការហិរញ្ញវត្ថុនិងចែករំលែកបទពិសោធន៍ជាមួយដៃគូអភិវឌ្ឍន៍ដើម្បីជួយវៀតណាមយកឈ្នះលើបញ្ហាប្រឈមនិងការលំបាកទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ