បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យកសិកម្ម និង​បង្ការ​ ​ប្រឆាំងចម្លង​ជំងឺរាតត្បាតពីសត្វទៅមនុស្ស

(VOVWORLD) - នារសៀលថ្ងៃទី១៤ ខែកុម្ភៈ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan និងលោក Prasana De Silva នាយកប្រចាំប្រទេស នៃអង្គការអន្តរជាតិទទួលបន្ទុកការអភិរក្សធម្មជាតិ (WWF)បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងដៃគូសុខាភិបាលតែមួយស្ដីពីការបង្ការ និងប្រឆាំងចម្លងជំងឺរាតត្បាតពីសត្វទៅមនុស្សដំណាក់កាល ២០២២ - ២០២៦។
បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យកសិកម្ម និង​បង្ការ​ ​ប្រឆាំងចម្លង​ជំងឺរាតត្បាតពីសត្វទៅមនុស្ស - ảnh 1ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងដៃគូសុខាភិបាលតែមួយស្ដីពីការបង្ការ និងប្រឆាំងចម្លងជំងឺរាតត្បាតពីសត្វទៅមនុស្ស (រូបថត៖ nongnghiep.vn)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា៖ ផ្នែកកសិកម្មវៀតណាមបានដាក់ចេញនូវភារៈកិច្ច និងគោលដៅជាក់ស្ដែងគឺ៖ ផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយ “តម្លាភាព - ការទទួលខុសត្រូវ - និរន្តរភាព”; អភិវឌ្ឍន៍ខឿនកសិកម្មតាមទិសដៅអេកូឡូស៊ី ទាញយកគុណសប្បត្តិជាអតិបរមាធម្មជាតិ ប៉ុន្តែត្រូវខិតខំប្រឹងប្រែងការពារបរិស្ថាន ទេសភាព ជីរៈចម្រុះ តាមទិសដៅកំណើនបៃតប និងជំរុញការផ្លាស់ប្ដូរឌីវីថលជាដើម។ លោកបានអះអាងថា៖ “ខឿនកសិកម្មវៀតណាមកំពុងត្រូវបានផ្លាស់ប្ដូរថ្មីអំពីបរិមាណពីអតីតកាល ទៅជាខឿនកសិកម្ម ដែលមានការត្រិះរិះថ្មី ដោយបានអភិក្រមតាមទិសពហុតម្លៃ។  គ្មានអ្វីដែលមិនអាចធ្វើបានទេ នេះគឺជាគោលដៅរបស់យើងខ្ញុំ ព្រោះថា ក្រៅពីក្រសួងកសិកម្ម ក៏មានការរួមដំណើររបស់បណ្ដាអង្គការអន្តរជាតិ ក្នុងនោះមានអង្គការអន្តរជាតិទទួលបន្ទុកការអភិរក្សធម្មជាតិ។ ប្រការទាំងនេះបានបើកឱកាសសម្រាប់ភាគីទាំងពីរបន្តសហប្រតិបត្តិការ ដើម្បីបេសកកម្មរួមប្រកបដោយមានការទទួលខុសត្រូវផងដែរ”។

ជាការឆ្លើយតប  លោក Prasana De Silva នាយកប្រចាំប្រទេស នៃអង្គការអន្តរជាតិទទួលបន្ទុកការអភិរក្សធម្មជាតិ បានឲ្យដឹងថា៖ WWF សន្យាបន្តរួមដំណើរជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ អភិវឌ្ឍន៍ផ្នែកកសិកម្មប្រកបដោយចីរភាព ស៊ីជម្រៅ ក៏ដូចជាអភិវឌ្ឍន៍មុខទំនិញ ដេលមានតម្លៃតាមទិសដៅស្ដារធនធាន និងការពារបរិស្ថានជូនសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ