បង្កើនកំណើនកសិកម្មដោយនិរន្តរភាពនិងបន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ
|
បង្កើនកំណើនកសិកម្មដោយនិរន្តរភាពនិងបន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ |
(VOV)_នាថ្ងៃទី៦ធ្នូ នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ
វៀតណាមបានរៀបចំសន្និសីទពេញអង្គ ដោយប្រធានបទ៖” កម្មវិធីជួយឧបត្ថម្ភអន្តរ
ជាតិ (ISG) ឆ្នាំ ២០១៦”។ អង្គសន្និសទីបានវាយតំលៃឡើងវិញនូវលទ្ធផល ឧបសគ្គ និង
បទពិសោធន៍នានា ក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ក្នុងរយៈពេលកន្លង
ទៅនៅវៀតណាម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានអោយដឹងថា៖
“ ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុទាមទារអោយមានក្រុមដំណោះស្រាយ
ដែលក្នុងនោះបណ្ដាដំណោះស្រាយត្រូវមានលក្ខណះតភ្ជាប់ជាមួយគ្នារវាងបណ្ដាតំបន់។
ស្ដីអំពីដំណោះស្រាយរួម យើងមិនគ្រាន់តែយកចិត្តទុកដាក់ចំពោះដំណោះស្រាយអំពី
ការរៀបចំផលិតកម្មឡើងវិញប៉ុណ្ណោះទេ ថែមទាំងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
និងរៀបចំកម្មវិធីផលិតកម្មឡើងវិញ ធានាអភិវឌ្ឍន៍និរន្តរភាព៕”