បង្កើនការគ្រប់គ្រងធុរកិច្ចជំរុញការអភិវឌ្ឍន៍នៅវៀតណាម

បង្កើនការគ្រប់គ្រងធុរកិច្ចជំរុញការអភិវឌ្ឍន៍នៅវៀតណាម - ảnh 1
វៀតណាមត្រូវលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រភពទុន ODA


(VOVworld) - នាព្រឹកថ្ងៃទី៣០ មករា នៅរដ្ឋធានីហាណូយ ក្រសួងផែនការនិង
វិនិយោគវៀតណាម បានសហការជាមួយធនាគារពិភពលោករៀបចំសន្និសីទ
ជាន់ខ្ពស់ដោយប្រធានបទ “បង្កើនការគ្រប់គ្រងធុរកិច្ច ជំរុញការអភិវឌ្ឍន៍នៅ
វៀតណាម”។សន្និសីទនេះ គឺជាឱកាសដើម្បីបណ្ដាតំណាងនាំចេញដំណោះ
ស្រាយបង្ការប្រយុទ្ធប្រឆាំងអំពើពូករលួយ លើកកំពស់ប្រសិទ្ធភាពនៃការ
ប្រើប្រាស់ប្រភពទុនជាសាធារណៈ ជាពិសេសគឺប្រភពទុនឧបត្ថម្ភការអភិវឌ្ឍន៍
ជាផ្លូវការ (ODA)នៅវៀតណាម។ដំណោះស្រាយតដែលបានដាក់ចេញរួមមាន ការប្រតិបត្តិតាមការកំណត់ស្ដីពីការដេញថ្លៃ អនុវត្តស្តង់ដាក្នុងសវនកម្ម ដំណើរ
ការត្រួតពិនិត្យ ឃ្លាំមើល អធិការកិច្ច ប្ដេជ្ញាអនុវត្តទណ្ឌកម្មទៅលើអំពើលួចបន្លំ
អំពើពូករលួយ។ទន្ទឹមនឹងនោះ បន្តធ្វើសុក្រិតបែបបទ គោលនយោបាយ​ បង្កើន
ការចូលរួមឃ្លាំមើលសង្គមរបស់ស្ថាប័នសារព័ត៏មានចំពោះគំរោងការណ៍វិនិ
យោគ សាធារណៈនិយាយរួមនិងការប្រើប្រាស់ប្រភពទុន ODA និយាយ
ដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ