(VOVworld) - នាថ្ងៃទី២៧ កុម្ភៈ នៅរដ្ឋធានីហាណូយរបស់វៀតណាម ក្រុមឃ្លាំមើល
នៃគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋា
ភិបាលនិងក្រសួង ស្ថាប័ននានាអំពី ការអនុវត្តគោលនយោបាយ ច្បាប់ក្នុងការ
ផ្សាភ្ជាប់ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយការងារការពារប្រទេស សន្តិសុខនៅ
តំបន់យុទ្ធសាស្ត្រ ជាពិសេសគឺតំបន់ពាយព្យ តំបន់ Tay Nguyen - តំបន់ខ្ពង់រាប
ភាគកណ្ដាលវៀតណាម និងតំបន់ Nam Bo ខាងលិច។
|
កម្មាភិបាល យុទ្ធជនការពារព្រំដែនសហការជាមួយប្រជាពលរដ្ឋជនជាតិភាគតិចនៅឃុំ Sin Thau ស្រុក Muong Nhe ខេត្ត Dien Bien នៅតំបន់ពាយព្យវៀតណាមធ្វើការងារយាមល្បាតខ្សែព្រំដែន (រូបថត៖TTXVN) |
តាមការវាយតំលៃរបស់ក្រុមឃ្លាំមើលថា ការផ្សាភ្ជាប់ការងារកសាងសេដ្ឋកិច្ច សង្គមជាមួយការងារពង្រឹងកម្លាំងការពារប្រទេស សន្តិសុខ ត្រូវបានអនុវត្តល្អ
នាពេលកន្លងទៅ។នាពេលខាងមុខនេះ ទន្ទឹមនឹងការជំរុញខ្លាំងសកម្មភាព
ឃ្លាំមើល ត្រូវនាំចេញដំណោះស្រាយ សំដៅលើកកំពស់ប្រសិទ្ធភាពនៃការ អនុវត្តគោលនយោបាយនិងច្បាប់៕