បង្កើនការឃោសនានិងផ្សព្វផ្សាយច្បាប់ប៉ូលីសសមុទ្រវៀតណាម

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទើបនឹងបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តអនុម័តលលើគម្រោងការស្តីពីការឃោសនានិងផ្សព្វផ្សាយច្បាប់ប៉ូលីសសមុទ្រវៀតណាមដំណាក់កាល ២០១៩ - ២០២៣។ 
បង្កើនការឃោសនានិងផ្សព្វផ្សាយច្បាប់ប៉ូលីសសមុទ្រវៀតណាម - ảnh 1 នាវាប៉ូលីសសមុទ្រវៀតណាមប្រតិបត្តិការនៅតំបន់ផ្ទះរន្ទា DK1 នៃសមុទ្រវៀតណាម (រូបថតៈ canhsatbien.vn)

គោលបំណងនៃគម្រោងនេះគឺកម្មាភិបាល បក្ខជន កងកម្លាំងប្រដាប់អាវុធនិងប្រជា ជនទាំងអស់ ត្រូវយល់ច្បាស់អំពីគោលការណ៍ណែនាំ និងទស្សនៈរបស់បក្ស ស្តីពីការគ្រប់គ្រងនិងការការពារកោះសមុទ្ររបស់មាតុប្រទេស ជាពិសេស ត្រូវក្តាប់ជាប់រាល់បញ្ហាជាមូលដ្ឋាននៃច្បាប់ប៉ូលីសសមុទ្រវៀតណាម។ ទន្ទឹមជាមួយគ្នានោះ ត្រូវផ្សព្វផ្សាយដល់បណ្តាប្រទេសនានាលើពិភពលោក និងក្នុងតំបន់អោយបានយល់ច្បាស់និងត្រឹមត្រូវជាងទៀត អំពីគោលនយោបាយនិងច្បាប់ស្តីពីការគ្រប់គ្រងនិងការពារកោះ សមុទ្ររបស់វៀតណាមជាទូទៅនិងច្បាប់ប៉ូលីសសមុទ្រវៀតណាមនិយាយដោយឡែក។ ម្យ៉ាងវិញទៀត ត្រូវកសាងរូបភាពវៀតណាមជាប្រទេសស្រឡាញ់សន្តិភាព ជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ លើសពីនេះទៅទៀត វៀតណាម តែងតែត្រៀមជាស្រេចរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួម ក្នុងគោលបំណងឆ្ពោះទៅថែរក្សាស្ថេរភាពសមុទ្រ សន្តិ ភាព សមាហរណកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ