បង្កើនការឃោសនាផ្សព្វផ្សាយអំពីរូបភាពទឹកដីនិងមនុស្សនៃក្រុងHai Phong
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម ពិធីបើកឲ្យដំណើរការមណ្ឌលទេសចរណ៍សម្រាកលំហែកាយជាន់ខ្ពស់ Hon Dau |
(VOVworld)-ពិធីបុណ្យផ្កាកោ្ងកក្រហមលើកទី៥-Hai Phong ២០១៦ បានបើកនា យប់ថ្ងៃទី៦ឧសភាដោយប្រធានបទ “ក្រុងHai Phong ផ្សាភ្ជាប់រង្វង់ដៃមិត្តភក្តិ”។ នេះជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំដែលតែងតែប្រព្រឹត្តទៅនៅពេលខែឧសភាមក
ដល់ម្តងៗ សំដៅលើកដំកើងតម្លៃវប្បធម៌និងប្រវត្តិសាស្ត្ររបស់ទឹកដីនិងមនុស្ស
នៃក្រុង Hai Phong ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានស្នើរឲ្យទីក្រុងបន្តពង្រីកនូវតម្លៃសតិអារម្មណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រដោយជីដូនជីតាបន្សល់ទុកមក សំដៅឃោសនា ផ្សព្វ ផ្សាយអំពី
ទឹកដីនិងមនុស្ស Hai Phong រួមទាំងទាក់ទាញប្រភពកម្លាំងដើម្បី អភិវឌ្ឍន៍វិស័យ
ទេសចរណ៍ រួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ក្រុង។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទីក្រុង Hai Phong នាព្រឹក ថ្ងៃទី៧ឧសភា នាយក
រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម ពិធីបើកឲ្យដំណើរការមណ្ឌល
ទេសចរណ៍សម្រាកលំហែកាយជាន់ខ្ពស់ Hon Dau។ ថ្លែងមតិនៅទីនេះ លោក
Nguyen Xuan Phuc លើកច្បាស់ថា ទីក្រុង Hai Phong គប្បីកសាងពាណិជ្ជសញ្ញាទេស
ចរណ៍ យន្តការធ្វើទេសចរណ៍និងចលនា ឲ្យសហគមន៍ទាំងមូលធ្វើទេសចរណ៍៕