បង្កើនការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ឆ្ពោះទៅនិរន្តរភាព ប្រសិទ្ធភាពនិងយុត្តិធម៌

(VOVWORLD) -នាថ្ងៃទី៣តុលា ធនាគារពិភពលោកនៅវៀតណាម បានអោយដឹងថា៖រដ្ឋាភិបាលវៀតណាម និងធនាគារពិភពលោកបានប្រកាសរបាយការណ៍វាយតំលៃមួយដោយប្រធានបទ៖ វាយតំលៃការចំណាយសាធារណះនៅវៀតណាម៖គោលនយោបាយសារពើពន្ធឆ្ពោះទៅនិរន្តភាព 
 បង្កើនការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ឆ្ពោះទៅនិរន្តរភាព ប្រសិទ្ធភាពនិងយុត្តិធម៌ - ảnh 1

បង្កើនការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ឆ្ពោះទៅនិរន្តរភាព ប្រសិទ្ធភាពនិងយុត្តិធម៌

នាថ្ងៃទី៣តុលា ធនាគារពិភពលោកនៅវៀតណាម បានអោយដឹងថា៖រដ្ឋាភិបាលវៀតណាម និងធនាគារពិភពលោកបានប្រកាសរបាយការណ៍វាយតំលៃមួយដោយប្រធានបទ៖ វាយតំលៃការចំណាយសាធារណះនៅវៀត ណាម៖គោលនយោបាយសារពើពន្ធឆ្ពោះទៅនិរន្តភាព ប្រសិទ្ធភាពនិងយុត្តិធម៌។ គោលដៅរបស់ការងារនេះគឺជួយអោយរដ្ឋាភិបាលមានបន្ថែមមូលដ្ឋានមួយដើម្បីកសាងគោលនយោបាយ ក៏ដូចជាកម្មវិធីធ្វើសកម្មភាពប្រកប ដោយត្រឹមត្រូវ ប្រសិទ្ធភាពថែមទៀត។ ដោយឈរលើមូលដ្ឋាននៃការវិភាគនិងការវាយតម្លៃដែលមានលក្ខណៈច្បាស់លាស់និងវាយតម្លៃគោលនយោបាយរបស់វៀតណាមស្តីពីចំណូលការចំណាយនិងការគ្រប់គ្រងបំណុលសាធារណៈ ស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចសង្គម ដំណាក់កាល២០១០-២០១៥។ របាយការណ៍ក៏បាននាំចេញនិន្នាការនៃចំណូលនិងការចំណាយខ្ចីប្រាក់ពីថវិការដ្ឋក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសមិទ្ធិផលនិងឧបសគ្គហិរញ្ញវត្ថុនិងបញ្ហាប្រឈម នានា ដូច្នេះផ្តល់អនុសាសន៍ណែនាំក្នុងការពង្រឹងស្ថានភាពហិរញ្ញវត្ថុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ