បង្កើនការងារបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សី A H7N9

បង្កើនការងារបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សី A H7N9 - ảnh 1
គ្រោះអាសន្ននៃវីរុស A H7N9 គឺខ្ពស់ណាស់ (VOV)

        Vovworld-ចំពោះបំរែបំរួលស្មុគស្មាញរបស់អាសន្នរោគផ្ដាសាយបក្សាបក្សី
A H5N1 និងអាសន្នរោគផ្ដាសាយបក្សាបក្សី A H7N9 ពីប្រទេសជិតខាងចូលវៀត​
ណាម នាយកដ្ឋានពេទ្យសត្វ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ)បានចាត់ក្រុម​
ការងារចុះ​ដំបន់នានាទៅពិនិត្យបសុសត្វនៅដំបន់ព្រំដែន ផ្សារ។ ទន្ទឹមនឹងនោះ​
ជួយឧបត្ថម្ភ​ដំបន់​នានាអនុវត្តផែនការសកម្មភាពទប់ទល់បន្ទាន់ជាមួយប្រភេទវីរុស
ផ្ដាសាយបក្សាបក្សី​មានលទ្ធភាពឆ្លងទៅមនុស្ស។ តាមលោក Dam Xuan Thanh
អនុប្រធាន​នាយកដ្ឋាន​ពេទ្យ​សត្វថា គ្រោះអាសន្ននៃវីរុស A H7N9 គឺខ្ពស់ណាស់ ដោយហេតុនេះត្រូវអនុវត្ត​វិធានការ​ទប់ទល់បន្ទាន់ជៀសវាងការរីករាលដាល។ នា
បច្ចុប្បន្ន ក្រសួងកសិកម្មនិង​អភិវឌ្ឍន៍​ជនបទបានផ្សព្វផ្សាយផែនការទប់ទល់​បន្ទាន់បង្កាប្រយុទ្ធប្រឆាំងអាសន្នរោគ​ផ្ដាសាយបក្សាបក្សីអាចឆ្លងទៅមនុស្ស។

        “តាមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ នាយកដ្ឋាន​
ពេទ្យ​សត្វបានចាត់ក្រុមការងារចុះត្រួតពិនិត្យការងារបង្កាប្រយុទ្ធប្រឆាំងអាសន្ន​
រោគផ្ដា​សាយ​បក្សាបក្សីនៅដំបន់នានានិងបង្កើតក្រុមទប់ទល់បន្ទាន់ដើម្បីដោះ​
ស្រាយក្នុងពេល​ដែល​រកឃើញវីរុសផ្ដាសាយ A H7N9។ ភារកិច្ចរបស់ក្រុម​ការងារ​នានាគឺត្រូវបង្កើនបរិមាណ​យក​គំរូពិនិត្យនៅដំបន់មានគ្រោះអាសន្នខ្ពស់ដូចជា​កន្លែងលក់ដូរច្រកព្រំដែន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ