បង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

បង្កើនការចូលរួមរបស់នារីក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 1
លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនា
និងអប់រំប្រជាជនថ្លែងមតិនៅក្នុងជំនួបសំណេះសំណាល


(VOVworld)-“តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយសំដៅបង្កើនការចូលរួមរបស់នារីក្នុង
រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់” ជាប្រធានបទនៃជំនួបសំណេះ សំណាលដែលបានរៀបចំនៅទីក្រុងហាណូយនាថ្ងៃទី២៥កុម្ភៈ។ ចូលរួមក្នុងជំនួប
នេះ តំណាងជាច្រើនបានចាត់ទុកថា វៀតណាមទទួលបានសមិទ្ធិគួរឲ្យកត់​ សម្គាល់
ជាច្រើន ក្នុងការបង្កើនការចូលរួមរបស់នារីលើវិស័យនយោបាយនិយាយ រួម​និង
ក្នុងប្រព័ន្ធនៃស្ថាប័នដោយប្រជាជនជ្រើសរើសនិយាយដោយឡែក។ លោកស្រី
Truong Thi Mai ប្រធានគណៈកម្មាធិការចលនានិងអប់រំប្រជាជនបានអះអាងថា៖

“ស្ថាប័នផ្សព្វផ្សាយនានាត្រូវគាំទ្រការចូលរួមរបស់នារីនៅក្នុងដំណើរការបោះ ឆ្នោតសមាជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២១នាពេលខាងមុខ ដោយសកម្មភាពផ្សព្វផ្សាយជាក់ស្តែង។​នោះជា គោលនយោបាយរបស់បក្ស រដ្ឋ ស្តីពីការបង្កើនការចូលរួមរបស់នារីក្នុងការគ្រប់ គ្រង រួមទាំងរាល់ការកំណត់នៃច្បាប់បោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់
ថ្នាក់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ