បង្កើនការចូលរួមរបស់សហគមន៍ក្នុងកិច្ចការកាត់បន្ថយមហន្តរាយគ្រោះធម្មជាតិ
|
បង្កើនការចូលរួមរបស់សហគមន៍ក្នុងកិច្ចការកាត់បន្ថយមហន្តរាយគ្រោះធម្មជាតិ |
Vovworld-បង្កើនការចូលរួមរបស់សហគមន៍ក្នុងកិច្ចការកាត់បន្ថយមហន្តរាយ
គ្រោះធម្មជាតិ។ នោះជាខ្លឹមសារស្នូលត្រូវបានខឿនសេដ្ឋកិច្ចសមាជិក APEC
ពិភាគ្សានិងរួមមតិនៅសិក្ខាសាលា APEC អំពីគ្រប់គ្រងមហន្តរាយគ្រោះធម្មជាតិ
ផ្អែកលើសហគមន៍ក្នុងកាលៈទេសៈបំរ៉ែបំរួលអាកាសធាតុដែលប្រព្រឹត្តទៅនាថ្ងៃទី
១៨និង១៩កញ្ញានៅទីក្រុង Ha Long ខេត្ត Quang Ninh។ សិក្ខាសាលាជាការផ្ដើមគំនិត
មួយក្នុងចំណោមការផ្ដើមគំនិតចំនួន៨០របស់វៀតណាមដាក់ចេញក្នុងក្របខ័ណ្ឌ
វេទិការ APEC។ លោក Vu Hong Nam អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបាន
ឲ្យដឹងថា៖
“យើងត្រូវកសាងសំរាប់ប្រជាជនការយល់ដឹងដើម្បីប្រជាជនមានការប្រព្រឹត្តសម
ស្របនឹងគ្រោះអាសន្តគ្រោះធម្មជាតិតាមរយៈវិទ្យុកាសែត តាមរយៈការឃោសនាការ
ណែនាំរបស់រដ្ឋអំណាចជាដើម។ ជារៀងរាល់ឆ្នាំស្ថាប័នព្យាករណ៍ឧត្តុនិយមជលសាស្ត្រ
ត្រូវព្យាករណ៍ទាន់ពេលវេលាសំរាប់ប្រជាជនដើម្បីគេមានរបៀបបង្ការ៕”